មនុស្សភាគច្រើនក្នុងសម័យនេះ ជាពិសេសអ្នកដែលត្រូវធ្វើដំណើរឆ្ងាយ ឬបុគ្គលិកក្រុមហ៊ុនស្ថាប័ន្តនានា សុទ្ធតែប្រើប្រាស់ទឹកបរិសុទ្ធដើម្បីទទួលទាន។ ប្រាកដណាស់ សម្ភារៈប្លាស្ទិចទាំងអស់ អាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់សុខភាពមនុស្ស។ ដូចនេះហើយលោកអ្នកគួរតែយល់ដឹងអំពីការជ្រើសរើស ប្រភេទដបជ័រ ឬថង់ប្លាស្ទិចមួយចំនួន ដែលមាននិមិត្តសញ្ញាភ្ជាប់មកជាមួយដូចខាងក្រោម ដើម្បីកាត់បន្ថយផលប៉ះពាល់ចំពោះសុខភាព៖
១. PAT និង PETE
និមិត្តសញ្ញាទាំងនេះគឺបង្ហាញថា ដបទឹកបរិសុទ្ធនេះ អាចប្រើប្រាស់បានតែម្តងប៉ុណ្ណោះ ព្រោះជាតិផ្លាស្ទិចរបស់វាអាចបញ្ចេញសារធាតុគីមី ដូចជាលោហធាតុ ដែលអាចប៉ះពាល់ដល់អ័រម៉ូនរបស់អ្នក។
២.PVC និង 3V
និមិត្តសញ្ញាទាំងនេះគឺបង្ហាញថា ថង់ប្លាស្ទិចនេះ អាចមានភាពបត់បែនក្នុងការប្រើប្រាស់ផ្ទុកឥវ៉ាន់ ជាពិសេសខ្ចប់ចំណីអាហារ។ ប៉ុន្តែប្រសិនបើត្រូវនឹងពន្លឺថ្ងៃ វាអាចនឹងបញ្ចេញសារធាតុគីមីជាច្រើន ដែលអាចប៉ះពាល់ដល់អ័រម៉ូនរបស់មនុស្ស។
៣.HDP និង HDPE
និមិត្តសញ្ញាទាំងនេះគឺបង្ហាញថា ថង់ប្លាស្ទិចនេះ គឺមានសុវត្ថភាពខ្ពស់សម្រាប់កាប្រើប្រាស់ ហើយមិនប៉ះពាល់ដល់សុខភាព និងបរិស្ថាន។
៤.PS
និមិត្តសញ្ញាមួយនេះគឺបង្ហាញថា ប្រភេទបា្លស្ទិចនេះ ប្រើខ្ចប់អាហារសម្រាប់ញ៉ាំតាមផ្លូវ ព្រោះវាមានភាពធន់និងកម្តៅ ប៉ុន្តែវាអាចបង្កឲ្យកើតមានជំងឺមហារីក។
៥.LDPE
និមិត្តសញ្ញាមួយនេះគឺបង្ហាញថា ប្រភេទបា្លស្ទិចនេះ គឺមិនបញ្ចេញសារធាតុគីមីនៅក្នុងទឹក។
៦.PP
និមិត្តសញ្ញាមួយនេះគឺបង្ហាញថា ដបប្លាស្ទិចដែលអ្នកកំពុងធ្វើប្រើ បានភាពធន់ខ្លាំងចំពោះពន្លឺ។
មតិយោបល់