សម្រស់គឺជាកត្តាដ៏សំខាន់បំផុតសម្រាប់សុភាពនារីគ្រប់រូប ប៉ុន្តែប្រសិនបើអ្នកមិនចេះថែរក្សាឲ្យបានល្អទេ ផ្ទៃមុខរបស់អ្នកច្បាស់ជាគ្មានភាពទាក់ទាញឡើយ។ ជាពិសេស ការទទួលទានរបបអាហារមិនបានត្រឹមត្រូវ អ្នកអាចប្រឈមនឹងការកើតមុនកាន់តែច្រើន ហើយស្បែកឆាប់មានភាពជ្រីវជ្រួញថែមទៀត។ ហេតុនេះ ដើម្បីថែរក្សាសម្រស់ឲ្យនៅស្រស់ស្អាតបានយូរ អ្នកគួរតែកាត់បន្ថយការទទួលទានអាហារ៣ប្រភេទ។

១.ទឹកដោះគោ
ទឹកដោះគោឆៅ ឬផលិតផលដែលធ្វើពីទឹកដោះគោ អាចជួយបង្កើនកម្រិតអ័រម៉ូនក្នុងខ្លួនឲ្យកើនឡើងកាន់តែខ្លាំង ហើយប្រសិនបើអ្នកទទួលទានច្រើនពេក ស្បែកអាចប្រឈមនឹងបញ្ហាកើតមុន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានផ្កាខាត់ណាពណ៌ខៀវ វានឹងជួយឲ្យស្បែកក្មេងជាងវ័យ ហើយមានពេលសម្រាកគ្រប់គ្រាន់។
២.អំបិល
ការទទួលទានអំបិលច្រើនពេកអាចនាំឲ្យស្បែកលែងមានជាតិសំណើម ហើយប្រែសភាពទៅជាហើម យូរៗទៅរាងកាយមិនអាចទប់ទល់នឹងមេរោគមុនបានឡើយ។ ហេតុនេះ អ្នកគួរតែទម្លាប់ទទួលទានអាហារដែលសម្បូរវីតាមីនE ជាតិដែក និងកាល់ស្យូម ទើបអាចជួយផ្តល់សំណើមដល់ស្បែកតាមបែបធម្មជាតិ។
៣.គ្រឿងស្រវឹង
ស្រា ស្របៀរ និងស្រាក្រឡុក សុទ្ធតែជាភេសជ្ជៈដែលបណ្តោលឲ្យរាងកាយខ្វះជាតិទឹក ហើយស្បែកងាយនឹងមានភាពជ្រីវជ្រួញបំផុត។ យកល្អដើម្បីថែបំប៉នស្បែកឲ្យក្មេងជាងវ័យ អ្នកគួរតែឧស្សាហ៍ទទួលទានផ្លែឈើដែលសម្បូរវីតាមីនE ឲ្យបានញឹកញាប់៕
មតិយោបល់