ព័ត៌មានសុខភាព

លំហាត់ប្រាណដ៏ល្អ៥ចំណុច ជួយឲ្យភ្នែករបស់អ្នកមានសុខភាពល្អរហូត មិនងាយឈឺ

តើអ្នកឧស្សាហ៍ស្រវាំងភ្នែក ឬឈឺភ្នែក ដោយសារតែការសម្លឹងមើលអេក្រង់កុំព្យូទ័រយូរពេកមែនទេ? អាការបែបនេះកើតឡើងចំពោះមនុស្សភាគច្រើន ដែលអង្គុយធ្វើការក្នុងការិយាល័យ ហើយប្រសិនបើមិនមានវិធានការដោះស្រាយទេ ពួកគេអាចប្រឈមនឹងបញ្ហាភ្នែកធ្ងន់ធ្ងរ ដូចជាមីញ៉ូប ជាដើម។ ដូច្នេះហើយ ដើម្បីការពារភ្នែកកុំឲ្យមានបញ្ហា និងជួយពង្រឹងឲ្យមានសុខភាពល្អឡើងវិញ អ្នកគួរតែទម្លាប់អនុវត្តបច្ចេកទេសមួយចំនួន៖

១.ឧស្សាហ៍សម្លឹងមើលទៅឆ្ងាយ
រាល់ពេល ១០ទៅ ១៥នាទី អ្នកត្រូវសម្លឹងមើលទៅវត្ថុផ្សេងៗដែលនៅឆ្ងាយពីខ្លួនម្តង ជាពិសេសដើមឈើដែលមានពណ៌បៃតង ព្រោះការធ្វើបែបនេះអាចកាត់បន្ថយសម្ពាធនៃភ្នែក ដែលជះឥទ្ធពលពីពន្លឺកុំព្យូទ័រ។

២.ធ្វើលចនាភ្នែក
រៀងរាល់ ៣០នាទីម្តង អ្នកត្រូវឧស្សាហ៍ធ្វើចលលនាភ្នែក ដោយក្រលេកទៅឆ្វេងទៅស្តាំ ឬបង្វិល ឲ្យបាន១០ដង ។

៣.ព្រិចបើក
ការព្រិចបើកៗ រៀងរាល់ ១៥ ទៅ ៣០នាទីម្តង ក៏អាចជួយឲ្យភ្នែករបស់អ្នកជៀសផុតពីបញ្ហាអស់កម្លាំង និងកាត់បន្ថយបញ្ហាស្រវាំងភ្នែក។

៤.ម៉ាស្សាភ្នែក
អ្នកបិទភ្នែក ហើយប្រើដៃទាំងសងខាងម៉ាស្សាថ្នមៗ វានឹងជួយឲ្យភ្នែកបានសម្រាក ហើយកាត់បន្ថយបញ្ហាជាំខ្មៅ ឬជ្រីវជ្រួញនៅលើត្របកភ្នែកថែមទៀត។

៥.ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណមិនត្រឹមតែផ្តល់អត្ថប្រយោជន៍សម្រាប់រាងកាយប៉ុណ្ណោះទេ វាក៏អាចជួយរក្សាភ្នែកឲ្យមានសុខភាពល្អផងដែរ។ ប្រសិនបើអ្នកអង្គុយធ្វើការយូរពេក គួរតែអនុវត្តច្បាប់ ២០នាទីក្រោកឈរម្តង ហើយដើរឲ្យបាន២០ជំហ៊ាន។

ក្រៅពីវិធីខាងលើនេះ អ្នកអាចព្យាយាមភេសជ្ជៈដែលផ្សំឡើងពីធម្មតា
សាច់ប្រទាលកន្ទុយក្រពើស្រស់ ១ស្លាបព្រាកាហ្វេ ស៊ុតមួយគ្រាប់ និងការ៉ុត កិនហើយ១ស្លាបព្រាបាយ។ លាយរបស់ទាំងនេះបញ្ចូលគ្នា ឲ្យក្លាយទៅជាល្បាយតែមួយ ហើយបិតពីលើភ្នែក ១៥ទៅ ៣០នាទី បន្ទាប់មកលាងជម្រះជាមួយនឹងទឹកធម្មតា៕

ដកស្រង់ពី៖ brightside

មតិយោបល់