ព័ត៌មានសុខភាព

ធុញនឹងបញ្ហាអាចម៍រុយមែនទេ? ធាតុផ្សំពីរមុខនេះអាចជួយអ្នកបាន

អាចម៍រុយ គឺជាស្នាមអុជតូចៗពណ៌ត្នោត ឬខ្មៅ ដែលអាចកើតមានទាំងបុរស និងនារី មិនប្រកាន់ភេទឡើយ។ មូលហេតុចម្បងដែលបណ្តោលឲ្យកើតមានបញ្ហានេះ គឺកត្តាអាយុ និងការប៉ះពាល់ពន្លឺព្រះអាទិត្យខ្លាំងពេក។ តើគួរធ្វើយ៉ាងណាទើបអាចដោះស្រាយបញ្ហានេះបាន? បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ស្នាមអាចម៍រុយ នៅលើផ្ទៃមុខអាចកម្ចាត់បាន ប្រសិនបើអ្នកព្យាយាមអនុវត្តរូបមន្តខាងក្រោមនេះជាប្រចាំ។

ធាតុផ្សំៈ
ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ
ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ

របៀបអនុវត្តៈ
១.យកទឹកប៉េងប៉ោះ និងទឹកក្រូចឆ្មារលាយបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។
២.លាងសម្អាតមុខរបស់អ្នកឲ្យស្អាត រួចជូតឲ្យស្ងួត។
៣.លាបល្បាយនេះនៅលើផ្ទៃមុខរបស់អ្នក ដោយប្រើកម្លាំងថ្នមៗ។
៤.រយៈពេល ៥នាទីក្រោយមក ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
៥.សូមព្យាយាមអនុវត្តជារៀងរាល់ល្ងាច ព្រោះនេះពេលវេលាដែលល្អបំផុត។

ក្រោយពីប្រើប្រាស់បានរយៈពេល១សប្តាហ៍ អ្នកនឹងសម្គាល់ឃើញលទ្ធផលបណ្តើរៗ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាស្បែកអាឡែកស៊ី កុំប្រើប្រាស់ឲ្យសោះ៕

មតិយោបល់