ព័ត៌មានសុខភាព

គ្រប់គ្នាច្បាស់ជាភ្លឺភ្នែក ពេលដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃគ្រាប់ល្ហុងដែលធ្លាប់តែបោះចោល

អស់រយៈពេលជាយូរមកហើយ ផ្លែល្ហុង ត្រូវបានគេចាត់ទុកជាអាហារដ៏ល្អបំផុតសម្រាប់សុខភាព និងសម្រស់។ តែទោះជាយ៉ាងណា មិនត្រឹមតែផ្លែល្ហុងនោះទេ ដែលផ្តល់ប្រយោជន៍ សូម្បីតែគ្រាប់របស់វាដែលយើងតែងតែបោះបង់ចោល ក៏ផ្តល់ប្រយោជន៍មិនចាញ់គ្នាដែរ។

តើគ្រាប់ល្ហុងផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?
អ្នកជំនាញផ្នែកឱសថលោកខាងលិច និងខាងកើត បានបង្ហាញថា គ្រាប់ល្ហុង អាចជួយជំរុញដល់ការរំលាយអាហារ ការពារតម្រងនោម បន្សាបជាតិពុលចេញពីរាងកាយ ក៏ដូចជាទប់ស្តាត់ការរីករាលដាលនៃជំងឺមហារីកផងដែរ។

គ្រាប់ល្ហុងមានផ្ទុកជាតិអាស៊ីត oleic, palmitic និងអាស៊ីតខ្លាញ់ ដែលគេជឿជាក់ថា អាចជួយការពាររាងកាយឲ្យជៀសផុតពីជំងឺមហារីក។

គ្រាប់ល្ហុងត្រូវបានគេប្រើសម្រាប់ធ្វើជាថ្នាំកម្ចាត់ពពួកប៉ារ៉ាស៊ីតក្នុងពោះវៀន ដោយសារតែវាមានផ្ទុកបរិមាណអង់ស៊ីមខ្ពស់។ ការសិក្សាជាច្រើនបានបង្ហាញថា គ្រាប់ល្ហុងមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី និងការរលាកនៅក្នុងបំពង់អាហារ ជាពិសេសវាអាចសម្លាប់មេរោគ E. coli, Salmonella, Staph និងការឆ្លងបាក់តេរីផ្សេងៗ។

របៀបប្រើប្រាស់គ្រាប់ល្ហុង
យើងអាចបរិភោគគ្រាប់ល្ហុងទាំងឆៅ ឬហាលឲ្យស្ងួត រួចកិនឲ្យម៉ត់ សម្រាប់បន្ថែមនៅក្នុងអាហារជំនួសម្រេច៕

មតិយោបល់