ព័ត៌មានសុខភាព

ញ៉ាំរាល់ថ្ងៃ តែគ្រប់គ្នាមិនដឹងថាវាជាថ្នាំកម្ចាត់ក្លៀកខ្មៅសោះ

បញ្ហាស្បែកខ្មៅនៅក្រោមក្លៀក កើតមានដោយសារតែកង្វះអនាម័យរាងកាយ ឬការថែរក្សាស្បែកមិនបានដិតដល់។ ប្រសិនបើអ្នកបណ្តោយយូរៗទៅស្បែកច្បាស់លេចស្នាមខ្មៅកាន់តែអាក្រក់ទៅៗ ហើយអាចពិបាកនឹងព្យាបាល។ ប៉ុន្តែ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា បញ្ហាក្លៀកខ្មៅដែលទើបនឹងកើតឡើងថ្មីៗ អាចព្យាបាលឲ្យឆាប់ជាសះស្បើយឡើងវិញបាន ថែមទាំងមិនចំណាយពេលយូរឡើយ។

ខាងក្រោមនេះ គឺជាឱសថប្រចាំផ្ទះបាយ ពីរយ៉ាងដែលមានឥទ្ធិពលកម្ចាត់ក្លៀកខ្មៅពូកែបំផុតៈ

ស្ករស
១.យកស្ករស និងទឹកឃ្មុំមួយស្លាបព្រាបាយដូចគ្នា លាយឲ្យរាលយក្លាយទៅជាល្បាយ។
២.ម៉ាស្សានៅក្រោមក្លៀករបស់អ្នករយៈពេល ១៥នាទី ទើបលាងសម្អាតចេញ។
៣.ដើម្បីឆាប់ទទួលបានផលដូចបំណង អ្នកត្រូវអនុវត្តជារៀងរាល់ថ្ងៃ។

រមៀត
១.ប្រើម្សៅរមៀត លាយជាមួយនិងទឹកឃ្មុំ ១ស្លាបព្រាបាយដូចគ្នា។
២.កូរឲ្យរលាយ រួចអនុវត្តតំបន់ដែលមានបញ្ហារយៈពេល ១៥នាទីទើបលាងសម្អាតចេញ។
៣.សូមព្យាយាមអនុវត្តមួយថ្ងៃពីរដង ក្នុងអំឡុងពេល១សប្តាហ៍ដំបូងអ្នកនឹងទទួលបាន
លទ្ធផលបណ្តើរៗ។

មតិយោបល់