ភ្នំពេញ: ប្រជាជនប្រមាណ ៥.៤៥លាននាក់ ដែលជាស្រ្តីអាយុ ១៥ឆ្នាំ និងអាយុច្រើនជាងនេះ ដែលកំពុងរងគ្រោះដោយការវិវត្តនៃជំងឺមហារីកមាត់ស្បូន នៅក្នុងប្រទេសកម្ពុជា ដែលជារៀងរាល់ឆ្នាំមានស្រ្តីចំនួនប្រមាណជា ១៥១២នាក់ មានរោគសញ្ញានៃជំងឺមហារីកមាត់ស្បូន ហើយស្រ្តីចំនួន ៧៩៥នាក់បានស្លាប់ដោយសារជំងឺនេះ ដែលភាគច្រើនកើតលើស្រ្តី ចន្លោះអាយុពី ១៥ឆ្នាំ ដល់៤៤ឆ្នាំ។
ជំងឺមហារីកមាត់ស្បូន ត្រូវបានបង្កឡើងដោយមេរោគឈ្មោះ HPV (Human Papilloma Virus)។ មេរោគ HPV ត្រូវបានរីករាលដាលតាមរយៈការប៉ះពាល់ស្បែកមានឆ្លងជំងឺ ជាធម្មតាតាមរយៈរួមភេទ។ មនុស្សដែលឆ្លងជំងឺភាគច្រើនគ្មានរោគសញ្ញានៃជំងឺនេះនោះទេ ហើយពួកគេមិនបានដឹងថា ពួកគេឆ្លងជំងឺនេះឡើយ។ ជារៀងរាល់ឆ្នាំ រហូតដល់ទៅ ៨០ភាគរយនៃ ស្ត្រី នឹងត្រូវបានឆ្លងមេរោគ HPV ក្នុងអំឡុងពេលមករដូវនៃជីវិតរបស់ពួកគេ។ មនុស្សភាគច្រើន ដែលបានឆ្លងមេរោគ HPV គ្មានរោគសញ្ញានោះទេ។
ស្ត្រីដែលរួមភេទសកម្មអាចមានហានិភ័យ ដោយការត្រូវបានរងផលប៉ះពាល់ដោយជំងឺមហារីកមាត់ស្បូន ឬស្ថិតក្នុងដំណាក់កាលដំបូងនៃជំងឺ ដោយមិនគិតពីអាយុនិងទំលាប់នៃការរស់នៅ។ ជំងឺមហារីកមាត់ស្បូន អាចការពារដោយការចាក់វ៉ាក់សាំង និងពិនិត្យមាត់ស្បូនជាទៀងទាត់ តាមដែលអាចធ្វើទៅបាន៕
មតិយោបល់