បន្ទាប់ពីចាប់កំណើតមកភ្លាម ទារកត្រូវការការថែរទាំដោយយកចិត្តទុកដាក់ខ្លាំងបំផុត ព្រោះប្រព័ន្ធការពាររាងកាយរបស់ពួកគេនៅខ្សោយណាស់។ ទោះជាយ៉ាងណា ការកើតមានជំងឺ គឺចៀសមិនផុតឡើយ សម្រាប់ទារកទូទៅ ហើយវាក៏ជាក្តីបារម្ភដ៏ធំបំផុតចំពោះអាណាព្យាបាលទាំងឡាយផងដែរ។ ក៏ប៉ុន្តែបញ្ហាជាច្រើនអាចចៀសវាងបាន អ្នកដឹងពីរោគសញ្ញាដំបូងរបស់ជំងឺផ្សេងៗ។ ខាងក្រោមនេះ គឺជារោគសញ្ញាសំខាន់ៗ៧ចំណុច ដែលអ្នកមិនគួរប្រងើយកន្តើយឡើយ។
១.កើតប្រជ្រុយ
ប្រសិនបើប្រជ្រុយប្រែប្រួលមិនទៀងទាត់ ទាំងពណ៌ ឬទំហំ(លើសពី៦មីលីម៉ែត្រ) លេចឡើងនៅលើរាងកាយទារក ជាសញ្ញាដាស់តឿនឲ្យអ្នកប្រញាប់នាំពួកគេទៅមន្ទីរពេទ្យភ្លាម។
២.ជ្រុះសក់
មូលហេតុដែលបណ្តោលឲ្យទារកជ្រុះសក់ទាំងដុំៗ គឺបណ្តោលមកពីកង្វះវីតាមីននៅក្នុងរាងកាយ។ ដូច្នេះដើម្បីស្វែងច្បាស់ពីវិធីដោះស្រាយ រឿងចាំបាច់អ្នកត្រូវទៅជួបជាមួយនឹងគ្រូពេទ្យ។
៣.ប្រែប្រួលឥរិយាបទភ្លាមៗ
ប្រសិនបើនៅសុខស្រាប់តែកូនរបស់អ្នកមិនចង់ញ៉ាំអាហារ គេងមិនលក់ ឬនៅស្ងៀមមិនរពិសដូចមុន គឺជាហេតុផលសំខាន់មួយទៀតដែលអ្នកគួរតែទៅពេទ្យដូចគ្នា។
៤.ក្បាលធំ
នៅពេលដែលអ្នកសង្កេតឃើញក្បាលរបស់ទារក មានលក្ខណៈធំខុសប្លែកមិនសមស្របជាមួយនឹងដងខ្លួន វាអាចជាសញ្ញានៃជំងឺមួយចំនួន ដែលអ្នកគួរតែបញ្ចូនពួកគេទៅមន្ទីរពេទ្យហើយ។
៥.ស្តាប់មិនសូវលឺ
ខណៈពេលដែលទារកមិនមានប្រតិកម្មចំពោះសំនួរ ឬមិនឆ្លើយតបជាមួយនឹងការហៅឈ្មោះរបស់គាត់ អាចបណ្តោលមកពីបញ្ហាការស្តាប់។ ក្នុងស្ថានភាពបែបនេះ អ្នកក៏គួរតែនាំគេទៅកាន់មន្ទីរពេទ្យដែរ។
៦.ស្រេកទឹកមិនឈប់
ការស្រេកទឹកញឹកញាប់ ទោះបីជាអ្នកផ្តល់ឲ្យប៉ុន្មានក៏ទារកមិនចេះឆ្អែតដែរនោះ អាចជារោគសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយ។ ក្នុងករណីនេះ កុំបណ្តែតបណ្តោយទុកយូរឲ្យសោះ គួរតែពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់។
៧.គេងស្រមុកខ្លាំង
ការគេងស្រម៉ុកម្តងម្កាលមិនមែនជាសញ្ញាគ្រោះថ្នាក់នោះទេ ក៏ប៉ុន្តែប្រសិនបើពួកគេគេងស្រម៉ុកខ្លាំង អាចមកពីបញ្ហាផ្លូវដង្ហើម។ បើអ្នកមិនអើពើ អាចមានគ្រោះថ្នាក់ដល់ទារក ព្រោះកត្តាមួយនេះអាចបណ្តោលមកពីការឆ្លងមេរោគ៕
ប្រភពៈ brightside
មតិយោបល់