ព័ត៌មានជាតិ

ចុមជិះអត់ស្លាកលេខ ហើយមានដែកចុងស្រួចសម្រាប់កាច់កម៉ូតូទៀត

ភ្នំពេញៈ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើការឃាត់ខ្លួនយកមកសាកសួរ ក្រោយពីពួកគេជិះម៉ូតូ១គ្រឿងអត់ស្លាកលេខ និងមានដែកចុងស្រួចសម្រាប់កាច់កម៉ូតូថែមទៀត។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង៤រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ស្ថិតនៅចំណុចផ្លូវ២៧១ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួនបានទី១ឈ្មោះ សឿន គឹមស៊ិន អាយុ៣១ឆ្នាំមុខរបរជាងពិដាន ,ទី២ឈ្មោះ ចិត ចិនរ៉ាស៊ី អាយុ២៩ឆ្នាំ មុខរបរជាងពិដាន ,ទី៣ឈ្មោះវ៉ែន សុធី អាយុ២៩ឆ្នាំមុខរបរកម្មករ និងទី៤ឈ្មោះ ផាច់ វាសនា អាយុ២៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។អ្នកទាំង៤ស្នាក់នៅភូមិសាមគ្គីសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានបានឃើញក្រុមខាងលើជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ស អត់មានស្លាកលេខ ឌុបគ្នាដោយសង្ស័យក៏ហៅឲ្យឈប់និងនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីត្រួតពិនិត្យនិងឆែកឆេរទៅលើខ្លួនជនសង្ស័យខាងលើស្រាប់តែឃើញមានដែកចុងស្រួចសម្រាប់ប្រព្រឹត្តបទល្មើសជាប់ខ្លួនផងក៏ឃាត់សាកសួរតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថាក្រោយពីឃាត់ខ្លួនយកមកប៉ុស្តិ៍បានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថាជនសង្ស័យទាំង៤មានផ្ទុកនូវសារធាតុញៀនទើបឃាត់ខ្លួនទាំងអស់តែម្តងនិងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធីច្បប់តែម្តង៕

មតិយោបល់