ព័ត៌មានសុខភាព

ជំងឺ៦ប្រភេទដែលបង្ហាញតាមរយៈភ្នែក តែកុំប្រហែសឲ្យសោះ

ជាទូទៅសារពាង្គកាយរបស់មនុស្ស តែងផ្តល់សញ្ញាប្រាប់មុនជានិច្ច នូវរាល់បញ្ហាដែលបម្រុងនឹងកើតមានក្នុងខ្លួន។ ជាក់ស្តែង នៅពេលដែលសុខភាពមានបញ្ហា ភ្នែករបស់អ្នកតែងតែប្រែប្រួលសភាពមួយចំនួន ដូចខាងក្រោម៖

១.បូសលើត្របកភ្នែក
បូសលើត្របកភ្នែក ប្រាកដជាធ្វើឲ្យអ្នកមានការឈឺចាប់ និងអារម្មណ៍មួរម៉ៅដោយសារការរំខាន ប៉ុន្តែវាអាចនឹងបាត់ទៅវិញក្នុងរយៈពេល២ទៅ៣ថ្ងៃ។ ផ្ទុយទៅវិញ ប្រសិនបើបូសលើត្របកភ្នែក មិនព្រមបាត់ក្នុងរយៈពេល៣ខែទេ នេះជាសញ្ញានៃជំងឺមហារីកមួយប្រភេទហើយ។

២.ជ្រុះរោមចិញ្ចើម ឬលៀនភ្នែក
ការជ្រុះរោមចិញ្ចើម ឬលៀនភ្នែក អាចបណ្តាលមកពីកត្តាជាច្រើន។ ប៉ុន្តែកត្តាមួយក្នុងចំណោមកត្តាទាំងនោះ គឺជំងឺទីរ៉ូអ៊ីត ព្រោះជំងឺនេះអាចធ្វើអ្នកជំងឺអាចជ្រុះរោមចិញ្ចើម ឬលៀនភ្នែកខុសធម្មតា។

៣.មើលឃើញព្រិលៗ
បញ្ហានេះច្រើនតែកើតមានចំពោះអ្នកដែលបានសម្លឹងមើលអេក្រង់កុំព្យូទ័រ ទូរសព្ទ ឬទូរទស្សន៍ច្រើនហួសកម្រិត។ សញ្ញានេះបង្ហាញថា ភ្នែករបស់អ្នកកំពុងមានបញ្ហាធ្ងន់ធ្ងរហើយ។ ម៉្យាងទៀតជំងឺទឹកនោមផ្អែម ក៏អាចធ្វើឲ្យភ្នែករបស់អ្នកមើលមិនសូវច្បាស់ដែរ ដោយសារមេរោគនៃជំងឺនេះ បានប៉ះពាល់ដល់ប្រព័ន្ធឈាមរត់ទៅចិញ្ចឹមគ្រាប់ភ្នែករបស់អ្នក។

៤.មើលឃើញដុំខ្មៅៗ
ប្រសិនបើមានដុំខ្មៅៗតែងតែបាំងភ្នែកជានិច្ច ទោះបីជានៅកន្លែងណាដែលមានពន្លឺគ្រប់គ្រាន់ក៏ដោយ វាជាសញ្ញាប្រាប់ថាអ្នកកំពុងតែមានបញ្ហាខួរក្បាលហើយ។

៥.ភ្នែកពណ៌សប្រែទៅពណ៌លឿង
នៅពេលដែលអ្នកជួបសភាពបែបនេះ មានន័យថាអ្នកកំពុងតែកើតជំងឺខាន់លឿង ហើយជំងឺនេះភាគច្រើនបណ្តាលមកពីថ្លើម ឬថង់ទឹកប្រមាត់ របស់អ្នកមានបញ្ហា។

៦.មើលឃើញ ១ទៅជា២
នៅពេលដែលភ្នែករបស់អ្នក បានមើលឃើញវត្ថុ ឬមនុស្ស តែមួយបែរទៅជាចេញ២ឬ៣ ដូចអាការៈមនុស្សវិលមុខ នេះជាសញ្ញាព្រមានថា អ្នកកំពុងប្រឈមមុខនិងការដាច់សរសៃឈាមខួរក្បាល។

ដូច្នេះហើយ ប្រសិនបើអ្នកឃើញភ្នែកមានភាពប្រក្រតីណាមួយ សូមទៅពិនិត្យ ឬពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕

មតិយោបល់