ព័ត៌មានសុខភាព

ចំណាយពេលម្តងត្រឹមតែ២០នាទី ក.ខ្មៅនឹងប្រែក្លាយទៅជាសដោយមិនបាច់ប្រើឡេ

ស្នាមខ្មៅងងឹងតែងតែលេចឡើងនៅលើផ្នែកផ្សេងៗនៃរាងកាយ ក៏ប៉ុន្តែភាគច្រើនកើតមាននៅត្រង់ ដៃ មុខ និងតំបន់.ក។ មូលហេតុទូទៅបំផុតនៃការកើតមានបញ្ហាស្នាមខ្មៅនេះ គឺដោយសារតែការប៉ះពាល់ជាមួយនឹងពន្លឺព្រះអាទិត្យច្រើនពេក។ ក្រៅពីនេះនៅមានកត្តាហ្សែន អតុល្យភាពអ័រម៉ូន ការប្រើថ្នាំពន្យាកំណើត ការមានផ្ទៃពោះ ឬអស់រដូវ ក៏អាចបណ្តោលឲ្យកើតមានស្នាមខ្មៅដូចគ្នាដែរ។

ទោះបីជាយ៉ាងណា ស្នាមខ្មៅងងឹតទាំងនោះអាចកម្ចាត់អស់ទាំងស្រុង ដោយមិនចាំបាច់ចំណាយប្រាក់ប្រើផលិតផលថ្លៃៗឡើយ។ អ្នគ្រាន់តែប្រើធាតុផ្សំសាមញ្ញៗ តែ៣មុខប៉ុណ្ណោះ ស្បែកខ្មៅនឹងរលាយ ហើយប្រែជាស្រស់ថ្លាថែមទៀត។

ធតុផ្សំ៖

  • ម្សៅសូដា ១ស្លាបព្រា
  • ប្រេងអូលីវ ១ស្លាបព្រា
  • អំបិល ១ស្លាបព្រា

របៀបប្រើប្រាស់៖
១.លាយធាតុផ្សំទាំងអស់បញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយខាប់ៗ។
២.ចាប់ផ្តើមលាបនៅលើតំបន់.ក ហើយទុករយៈពេល ២០នាទី ដើម្បីឲ្យល្បាយធ្វើសកម្មភាព។
៣.បន្ទាប់មក អ្នកត្រូវលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗចេញ។
៤.ក្នុងមួយសប្តាហ៍អ្នកត្រូវអនុវត្តយ៉ាងហោចណាស់៣ដង រៀងរាល់ពេលល្ងាច។

ចំពោះលទ្ធផល អ្នកនឹងចាប់ផ្តើមឃើញប្រសិទ្ធភាពតាំងពីប្រើបានមួយសប្តាហ៍ដំបូង ក៏ប៉ុន្តែសូមបន្តរហូតទាល់តែបានលទ្ធផលដូចបំណង៕

ប្រភព៖ dailyusefulinfo

មតិយោបល់