ព័ត៌មានកីឡា

កូរ៉េខាងត្បូង ត្រូវក្រុមម្ចាស់ផ្ទះ ម៉ូរ៉ុកកូ លុត ៣-១

ក្រុមជើងខ្លាំងបីសាចក្រហម នៅតំបន់អាស៊ី កូរ៉េខាងត្បូង បានបរាជ័យនៅទឹកដីអាហ្វ្រិក​ក្រោមស្នាដៃក្រម ម៉ូរ៉ុកកូ ក្នុងលទ្ធផល ៣-១ នាជំនួបមិត្តភាពយប់មិញនេះ។

នេះគឺជាការបរាជ័យជាលើកទី ២សម្រាប់កូរ៉េខាងត្បូង បន្ទាប់ពីចាញ់រុស្សី ប៉ុន្មានថ្ងៃមុន មកបន្តចាញ់ក្រុមនៅ​តំបន់អាហ្វ្រិកបន្តទៀត។ ក្រុមម្ចាស់ផ្ទះ ម៉ូរ៉ុកកូ បានស៊ុតមិនប្រណី​ លើក្រុមអាស៊ី កូរ៉េខាងត្បូងឡើយ ដោយបានរកគ្រាប់បាល់ នាំមុខមុនរហូតដល់ទៅ ៣គ្រាប់​ដែលស៊ុតបាន ២គ្រាប់ដោយកីឡាករ Oussama Tannane នៅនាទីទី៧ និងនាទីទី ១១ និងកីឡាករ Rachid Alioui នៅនាទីទី ៤៧ ។ យ៉ាងណាវិញ ក្រុមកូរ៉េខាងត្បូង បានវាយបក តាម១គ្រាប់មកវិញ នៅនាទីទី ៦៦ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់​ខ្សែប្រយុទ្ធក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Heung-Min Son ។ ដូច្នេះហើយ ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង បានចាញ់ នៅលើទឹកដីអាហ្វ្រិក ក្នុងចំណោមការប្រកួតចាញ់ ២លើកចុងក្រោយ ក្រោមស្នាដៃ ក្រុម រុស្ស៊ី ៤-២ និងចាញ់ក្រោមស្នាដៃក្រុមម៉ូរ៉ុកកូ ៣-១ បន្តទៀត។

រង់ចាំមើលថា តើការប្រកួតក្រោយៗ ទៀតនេះ ក្រុមជម្រើស​ជាតិ​ កូរ៉េខាងត្បូង អាចស្វែងរកជ័តជម្នះ បានមកវិញ ឬយ៉ាងណា? ព្រោះថា ការប្រកួតមិត្តភាព ២ប្រកួតកន្លងមកហើយ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង មិនទាន់ស្គាល់ឈ្នះ និងស្មើនៅឡើយទេ។

តោះ! មកទស្សនា វីដេអូហាយឡាយ រវាងក្រុម ម៉ូរ៉ុកកូ និងក្រុមជម្រើសជាតិ កូរ៉េខាងត្បូង ខាងក្រោមនេះ ៖

មតិយោបល់