ក្មេងៗសម័យនេះ ប្រហែលជាមិនស្គាល់ផ្លែក្រចាប់ នោះទេ ព្រោះវាជាផ្លែឈើធម្មជាតិមួយប្រភេទ ដែលដុះនៅតាមបឹង ត្រញាំង ឬស្រះនានា ហើយឥឡូវមិនសូវសម្បូរដូចពីមុនឡើយ។ ផ្លែក្រចាប់ មានរូបរាងចម្លែកដូចជាស្នែងក្របី ហើយពណ៌បៃតងនៅពេលខ្ចី ប៉ុន្តែវានឹងប្រែពណ៌បន្តិចម្តងៗទៅជាខ្មៅសុទ្ធនៅពេលចាស់។ ចំណែកឯសាច់របស់វាមានលក្ខណផុសដូចម្សៅ ដែលមនុស្សជាច្រើនចូលចិត្តស្ងោរបរិភោគកំដរមាត់លេង។ ទោះជាយ៉ាងណា ផ្លែក្រចាប់ ត្រូវបានគេចាត់ទុកថា ជាថ្នាំបុរាណដែលអាចព្យាបាលជំងឺរាប់មុខ ព្រោះវាមានផ្ទុកសារធាតុសំខន់ៗជាច្រើន។
១.ផ្លែក្រចាប់ អាចថែបំប៉នសុខភាពសម្រាប់កុមារ ស្ត្រី បុរសវ័យចំណាស់ និងអ្នកជំងឺឲ្យឆាប់រឹងមាំឡើងវិញ។ ជាពិសេស វាអាចជួយពង្រឹងជាលិកានៅក្នុងខ្លួនកុមារ និងជួយឲ្យរាងកាយមនុស្សពេញវ័យមានភាពរឹងមាំ។
២.ផ្លែក្រចាប់ សម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលអាចជួយរក្សាកូនក្នុងផ្ទៃ បង្កើនទឹកដោះ។
៣.ផ្លែក្រចាប់ មិនត្រឹមតែអាចជួយចិញ្ចឹមស្បែកនោះទេ វាថែមទាំងអាចជួយឲ្យទារកមានការលូតលាស់បានល្អ។
៤.គ្រាប់ធញ្ញជាតិមួយប្រភេទនេះ ក៏អាចជួយបញ្ចុះកម្តៅផងដែរ នៅពេលដែលអ្នកមានអាការៈក្តៅខ្លួន។
៥.ផ្លែក្រចាប់ អាចជួយថែទាំពោះវៀនឲ្យមានសុខភាពល្អ និងស្តារពោះវៀនឲ្យខ្លាំងឡើងវិញ ក្រោយពីកើតជំងឺរាគ។
៦.អត្ថប្រយោជន៍ចុងក្រោយនៃផ្លែក្រចាប់ គឺអាចជួយថែរក្សាសុខភាពបន្តពូជសម្រាប់បុរស ជួយបង្កើនការផលិតមេជីវិតឈ្មោល ជួយកសាងស៊ុត និងពង្រឹងជញ្ចាំស្បូនសម្រាប់ស្ត្រី។
តើធ្វើដូចម្តេចទើបអាចទាញអត្ថប្រយោជន៍ពីផ្លែក្រចាប់បាន?
-អ្នកត្រូវជ្រើសផ្លែក្រចាប់ស្រស់ចំនួន ១០០ផ្លែ យកទៅចម្អិនឲ្យឆ្អិនល្អ រួចបកសំបកចេញ។
-យកទៅហាលឲ្យស្ងួត ហើយកិនទៅជាម្សៅច្រកចូលក្នុងក្រឡកែវមួយ។
-នៅពេលទទួលទាន អ្នកត្រូវយកម្សៅក្រចាប់ ១ស្លាបព្រាបាយ លាយជាមួយនឹង ស្ករសបន្តិច ទឹកឃ្មុំបន្តិច និងទឹកដោះគោកន្លះកែវ។
-ទទួលទានមួយថ្ងៃម្តងជាប្រចាំ។
ម្យ៉ាងវិញទៀត អ្នកអាចយកសំបករបស់វាទៅដាំធ្វើជាតែ ឬសាច់យកទៅធ្វើជាបង្អែមដូចគ្រាប់ឈូក សម្រាប់ទទួលទានជាអាហាសម្រន់ក៏បានដែរ៕
ប្រភពៈ rak sukapap
មតិយោបល់