ប្រេងដូង គឺជាធាតុផ្សំដ៏ចាំបាច់ប្រចាំនៅក្នុងផ្ទះបាយ ដែលប្រជាជនឥណ្ឌាប្រើប្រាស់ជាយូរលង់ណាស់មកហើយ។ ក្រៅពីជាធាតុផ្សំសម្រាប់ចម្អិនអាហារ ប្រេងដូង ក៏ត្រូវបានគេប្រើជាផលិតផលសម្រាប់ថែរក្សាសក់ និងស្បែកផងដែរ។ សូម្បីតែអ្នកជំនាញក៏ផ្តល់ដំបូលន្មានឲ្យប្រើប្រេងដូង សម្រាប់ព្យាបាល និងការពារជំងឺមួយចំនួនដូចជា កូឡេស្តេរ៉ុលឡើងខ្ពស់ ឈឺសន្លាក់ និងជំងឺបេះដូងជាដើម។
បើយោងតាមការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា ការលាបប្រេងដូងនៅលើក្បាលពោះរយៈពេល ២០ទៅ ៣០នាទី ជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព។ ប្រេងដូងសម្បូរទៅដោយ វីតាមីន ប្រេតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា-៣ ហេតុនេះពេលដែលអ្នកលាបនៅលើក្បាលពោះ វាអាចជ្រាបចូលតាមរយៈរន្ធរោមទៅរំលាយកោសិកាខ្លាញ់បានយ៉ាងងាយ។
របៀបប្រើប្រេងដូង ដើម្បីកម្ចាត់ខ្លាញ់ក្បាលពោះ
១.យកប្រេងដូងចំនួន ៣ទៅ៤ស្លាបព្រាបាយ ទៅដុតកំដៅឲ្យក្តៅឧណ្ឌៗ។
២.បន្ទាប់មកលាបនៅលើក្បាលពោះរបស់អ្នកឲ្យសព្វ។
៣.ធ្វើការម៉ាស្សាឲ្យបានប្រហែលជា ២០ទៅ ៣០នាទី។
៤.ធ្វើរបៀបនេះជារៀងរាល់ពេលល្ងាច យ៉ាងហោចណាស់៣សប្តាហ៍ អ្នកនឹងឃើញលទ្ធផល។
ទោះជាយ៉ាងណា ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការកម្ចាត់ជាតិខ្លាញ់ចេញពីក្បាលពោះ អ្នកត្រូវតែព្យាយាមជៀសវាងអាហារដែលសម្បូរខ្លាញ់ច្រើន និងធ្វើលំហាត់ប្រាណជាប្រចាំ៕
ប្រភព៖ boldsky
មតិយោបល់