តម្រនោម គឺជាសរីរាង្គដ៏សំខាន់មួយដែលដើរតួនាទីត្រង និងបញ្ចេញជាតិពុលតាមរយៈទឹកនោម។ ប៉ុន្តែសព្វថ្ងៃនេះមានមនុស្សជាច្រើនណាស់ បានត្អូញត្អែអំពីបញ្ហាក្រួសក្នុងតម្រងនោម ដែលបណ្តោលឲ្យឈឺចាប់ និងស្ទះផ្លូវបង្ហូរទឹកនោម។
បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា តម្រងនោមអាចមានបញ្ហាកាន់តែធ្ងន់ធ្ងរប្រសិនបើអ្នកទទួលទានអាហារមិនបានត្រឹមត្រូវ ហេតុនេះប្រសិនបើអ្នកចង់កាត់បន្ថយហានិភ័យធ្ងន់ធ្ងរ គួរតែជៀសវាងប្រភេទអាហារមួយចំនួនដូចខាងក្រោម៖
១.ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងសូដា
ប្រសិនបើអ្នកកំពុងតែទទួលរងបញ្ហាក្រួសក្នុងតម្រងនោម កុំទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងទឹកក្រូសូដា ច្រើនពេក។ ព្រោះការទទួលទានភេសជ្ជៈទាំងនេះច្រើនពេក មានឥទ្ធិពលអាក្រក់ដល់តម្រងនោម និងធ្វើឲ្យអ្នកខ្វះជាតិទឹក។
២.អាហារដែលសម្បូរជាស្យូដ្យូម
អ្នកគួរតែជៀសវាងអាហារកែច្នៃ និងអាហារកំប៉ុងដែលមានជាតិប្រៃខ្លាំងពេក ព្រោះវាអាចបង្កឲ្យអ្នកកើតជំងឺក្រួសក្នុងតម្រងនោមយ៉ាងងាយ។
៣.អាហារដែលសម្បូរកាល់ស្យូម
អាហារដែលមានផ្ទុកជាតិកាល់ស្យូម និងវីតាមីន D គួរតែជៀសវាង ប្រសិនបើអ្នកកំពុងតែកើតជំងឺក្រួសក្នុងត្រងនោម។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចទទួលទានអាហារមានផ្ទុកជាតិកាល់ស្យូមបាន ប៉ុន្តែក្នុងបរិមាណតិចតួច។ សូមពិតគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើប្រេងត្រី ឬវីតាមីន D ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់រាងកាយ ប្រសិនបើអ្នកកើតជំងឺក្រួសក្នុងតម្រងនោម។
៤.ជាតិអាល់កុល
ទោះបីជាវាមិនមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងការបង្កើនក្រួសក្នុងតម្រងនោមក៏ដោយ ប៉ុន្តែវាត្រូវបានគេសង្កេតឃើញថា ជាតិអាល់កុលអាចបង្កឲ្យមានហានិភ័យនៃការបង្កើតទៅជាក្រួសក្នុងតម្រងនោម។ ព្រោះវាមានសមាសធាតុវីតាមីន ដែលអាចបណ្តោលឲ្យបង្កើតទៅជាអាស៊ីតអ៊ុយរិច។ ក្រៅពីនេះការប្រើប្រាស់ជាតិអាល់កុលច្រើនពេក អាចនាំទៅរកការខូចខាតមុខងារនៃតម្រងនោម។
៥.អាហារសម្បូរប្រូតេអ៊ីន
អាហារដែលសម្បូរប្រូតេអ៊ីនដូចជាសាច់ និងត្រី គួរតែទទួលទាន ប៉ុន្តែក្នុងរបិមាណសមរម្យ។ ប្រសិនបើអ្នកប្រើហួសប្រមាណ តម្រងនោមមិនអាចរំលាយអស់នោះទេ ហើយយូរទៅវានឹងកកុញនៅក្នុងតម្រងនោមកាន់តែច្រើនឡើងៗដែលបង្កទៅជាដុំក្រួសដោយមិនដឹងខ្លួន៕
ប្រភព៖ boldsky
មតិយោបល់