ព័ត៌មានសុខភាព

ប្រយ័ត្ន! ចម្អិនអាហារដោយប្រើភ្លើងខ្លាំងពេក អាចប្រឈមនឹងជំងឺមហារីក

បើយោងតាមអង្កការពិភពលោក WHO បានបង្ហាញថា ការចម្អិនអាហារដោយប្រើភ្លើងខ្លាំង អាចបង្កើតជាសារធាតុគីមីម្យ៉ាងដែលគេហៅថា acrylamide។ សារធាតុគីមីនេះ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្ស ជាពិសេសវាអាចវិវត្តទៅជាជំងឺមហារីក។

ការប្រើសីតុណ្ហភាពខ្ពស់ជាង ២០០អង្សាសេ អាចបំបែកម៉ូលេគុលសារធាតុចិញ្ចឹមពីអាហារ បង្កើតទៅជារ៉ាឌីកាល់សេរី។ ម្យ៉ាងវិញទៀត ការបែងចែកអាហារទៅជាម៉ូលេគុលមានគ្រោះថ្នាក់ គឺអាស្រ័យទៅលើប្រភេទអាហារ ឧទាហរណ៍ ការអាំងសាច់គោ ដោយប្រើភ្លើងខ្លាំងពេក ហានិភ័យនៃជំងឺមហារីក៏កាន់តែខ្ពស់ដែរ។

ហេតុនេះ អ្នកជំនាញបានផ្តល់ការណែនាំថា ដើម្បីជៀសវាងការបង្កើតសារធាតុគីមីបង្កជំងឺមហារីក នៅពេលចម្អិនអាហារអ្នកគួរតែអនុវត្តតាមវិធីមួយចំនួន។

១.ចំពោះបន្លែ គួរតែស្ងោរ ឬចំហ៊ុយ។
២.អាហារដែលដុត ឬអាំង គួរតែប្រើស្ករតិចព្រោះវាឆាប់ខ្លោច។
៣.បន្លែ ឬសាច់ គួរតែហាន់ជាចំណិតតូច ទើបឆាប់ឆ្អិន ហើយមិនត្រូវការភ្លើងខ្លាំង។
៤.ពេលចៀន ឬបំពងកុំប្រើភ្លើងខ្លាំងពេក ហើយប្រសិនបើអាចជៀសវិធីចម្អិនមួយនេះបាន គួរតែជៀសទៅ៕

ដកស្រង់ពី៖ soha

មតិយោបល់