ព័ត៌មានសុខភាព

រូបមន្តពិសេស អាចកម្ចាត់បញ្ហាសម្រស់ពីរយ៉ាងក្នុងពេលតែមួយ!

ស្នាមអុជខ្មៅ និងអាចម៍រុយ ជាញឹកញាប់ត្រូវបានគេសង្កេតឃើញកើតឡើងនៅលើផ្ទៃមុខ និងដៃ ច្រើនជាងផ្នែកផ្សេងៗទៀតនៃរាងកាយ។ មូលហេតុដ៏ធំបំផុតដែលបណ្តោលឲ្យកើតបញ្ហានេះ គឺកាំរស្មី UV ពីពន្លឺព្រះអាទិត្យដែលធ្វើឲ្យស្បែកផលិតជាតិមេឡានីនច្រើនឡើងៗ ហើយជាតិពណ៌នឹងលេចឡើងនៅលើស្បែកជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃ។ តែទោះជាយ៉ាងណា បញ្ហាសម្រស់ទាំងពីរប្រភេតនេះអាចដោះស្រាយបាន ដោយប្រើប្រាស់រូបមន្តធម្មជាតិងាយៗតែប៉ុណ្ណោះ។

ធាតុផ្សំ៖

  • ម្សៅរមៀត ១ស្លាបព្រាបបាយ
  • ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ

របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរមុខនេះនៅក្នុងកូនចានមួយ។
២.លាបនៅលើតំបន់ដែលប៉ះពាល់ ហើយទុករយៈពេល ១៥នាទី ឬទុកឲ្យស្ងួត។
៣.បន្ទាប់មកលាងសម្អាតដោយប្រើទឹកត្រជាក់ធម្មតា។
៤.អ្នកត្រូវអនុវត្តម្តងជារៀងរាល់ថ្ងៃ រហូតទាល់តែបញ្ហាជាសះស្បើយទាំងស្រុង។

ការអនុវត្តរូបមន្តមួយនេះជាប្រចាំអាចជួយឲ្យស្បែកមានសំណើម មានពណ៌សម្បុរភ្លឺថ្លា និងជួយលុបបំបាត់ស្នាមប្រលាក់ទាំងឡាយចេញពីផ្ទៃស្បែក។ ក៏ប៉ុន្តែ អំឡុងពេលអនុវត្តរួចភ្លាមៗ អ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះពន្លឺព្រះអាទិត្យ បើយកល្អគួរតែប្រើប្រាស់ជារៀងរាល់ពេលល្ងាច៕

ប្រភព៖ myfitmagazine

មតិយោបល់