ព័ត៌មានសុខភាព

រូបមន្តធម្មជាតិងាយៗ អាចទម្លាក់ព្រូនក្នុងខ្លួនកុមារគ្មានសល់!

បញ្ហាទូទៅបំផុតដែលកុមារភាគច្រើនតែងតែជួបប្រទះ គឺកង្វះអាហារូបត្ថម្ភ ដែលនាំឲ្យមានផលប៉ះពាល់ដល់ការលូតលាស់ និងការអភិវឌ្ឍ។ មូលហេតុចម្បងដែលបណ្តោលឲ្យកុមារកង្វះអាហារូបត្ថម្ភ គឺការកើតមានពពួកព្រូន នៅក្នុងពោះវៀន ធ្វើឲ្យរាងកាយត្រូវទទួលយកអាហារបំប៉នមានដែនកំណត់។ ហេតុនេះហើយ ទើបអ្នកជំនាញផ្តល់អនុសាសន៍ឲ្យកុមារគ្រប់រូបប្រើថ្នាំទម្លាក់ព្រូនរៀងរាល់ ៣ ទៅ៦ខែម្តង។

ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ thehealthsite បានចុះផ្សាយថា ឪពុកម្តាយគ្រប់រូបក៏អាចប្រើប្រាស់វិធីសាស្ត្រធម្មជាតិ ដើម្បីទម្លាប់ព្រូន ឲ្យកូនៗដោយខ្លួនឯងក៏បានដែរ។ ឱសថធម្មជាតិនេះ ត្រូវបានផ្សំឡើងពីផ្លែម្រះ ព្រោះវាមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងមានប្រសិទ្ធភាពក្នុងការសម្លាប់ពពួកព្រូន ដែលមានវត្តមាននៅក្នុងពោះវៀនធំ។ លើសពីនេះទៅទៀត ឱសថធម្មជាតិមួយនេះអាចជួយឲ្យរាងកាយ និងពោះវៀនរបស់កុមារ មានសុខភាពល្អផងដែរ។

របៀបប្រើប្រាស់ផ្លែម្រះ ដើម្បីកម្ចាត់ព្រូន៖
១.កាត់យកម្រះមួយកំណាត់ រួចឆ្កឹសយកគ្រាប់ចេញ និងលាងទឹកឲ្យស្អាត។
២.ហាន់ជាចំណិតតូចៗ ហើយកិនឲ្យក្លាយជាល្បាយ។
៣.ផ្ទេរដាក់ចូលទៅក្នុងកែវមួយ បន្ទាប់មកឲ្យកូនរបស់អ្នកទទួលទានទាំងអស់នៅពេលព្រឹក។
៤.ក្នុងរយៈពេលមួយសប្តាហ៍ អ្នកនឹងឃើញប្រសិទ្ធភាព។
៥.ដើម្បីប្តូររស់ជាតិឲ្យក្មេងៗងាយស្រួលផឹក អ្នកអាចច្របាច់ក្រូចឆ្មារមួយចំហៀងចូលបាន៕

មតិយោបល់