ការម៉ាស្សា គឺជាវិធីសាស្ត្រមួយដែលអាចជួយឲ្យរាងកាយមានសុខភាពល្អ ជៀសផុតពីជំងឺមួយចំនួន ព្រោះវាអាចធ្វើឲ្យចរន្តឈាមដែលត្រូវបញ្ចូនទៅកាន់តំបន់ផ្សេងៗនៃរាងកាយរត់បានស្រួល។ បើយោងតាមអ្នកជំនាញផ្នែកឱសថនៅប៉ែកបូព៌ា បានរកឃើញថា ការដាក់ទឹកកកលើកញ្ចឹងកចំនួន ២០នាទី អាចជួយរំញោចដល់សកម្មភាពខួរក្បាល និងចរន្តឈាមឲ្យដំណើរការបានល្អ។ ជាពិសេសប្រសិនបើអ្នកអនុវត្តជាប្រចាំ អាចទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
- កាត់បន្ថយភាពចាស់
- ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ
- គ្រប់គ្រងស្ថេរភាពពោះវៀនឲ្យដំណើរការបានល្អ
- ជួយឲ្យអ្នកគេងលក់ស្រួល
- ការពារបេះដូងឲ្យដំណើរការបានល្អ
- កាត់បន្ថយអាការឈឺក្បាល
- កាត់បន្ថយជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើម
- កាត់បន្ថយបញ្ហាឈឺសន្លាក់ និងឈឺធ្មេញផងដែរ។
ថ្វីបើនេះជាវិធីសាមញ្ញបំផុតក៏ពិតមែន ក៏ប៉ុន្តែអ្នកនឹងឃើញពីប្រសិទ្ធភាពភ្លាមៗបន្ទាប់ពីអនុវត្តរួច៕

ប្រភព៖ soha
មតិយោបល់