បរទេសៈ បញ្ហាកំណក់ឈាម គឺជាដើមហេតុដ៏សំខាន់ដែលធ្វើឲ្យកើតមានជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។ ជាពិសេស ប្រសិនបើយើងមិនអើពើជាមួយនឹងសញ្ញាព្រមានរបស់វាទេ គ្រោះថ្នាក់ដល់ជីវិតអាចនឹងកើតមាន។
ទាំងនេះជារោគសញ្ញាដែលយើងគ្រប់គ្នាគួរតែប្រុងប្រយ័ត្ន៖
– ក្អកគ្មានមូលហេតុ៖ ប្រសិនបើអ្នកក្អកដោយគ្មានហេតុផលជាក់លាក់ណាមួយនោះទេ អ្នកត្រូវតាមដានបញ្ហា ដង្ហើម និងចង្វាក់បេះដូង ឲ្យបានត្រឹមត្រូវ។
– ពិបាកដកដង្ហើម៖ ក្នុងករណីដែលអ្នកដកដង្ហើមបានខ្លីៗ អ្នកប្រហែលជាមានបញ្ហាកំណក់ឈាមក្នុងសួតហើយ។ មិនតែប៉ុណ្ណោះ អ្នកអាចនឹងកើតមានបញ្ហាញ័រទ្រូង, វិលមុខ ឬបេះដូងលោតញាប់ខុសធម្មតា។
– ឈឺទ្រូងនៅពេលដែលស្រូបដង្ហើមចូលជ្រៅម្តងៗ៖ អ្នកអាចមានបញ្ហាកំណកឈាមនៅក្នុងសួតដូចគ្នា ប្រសិនបើមានករណីឈឺចាប់ពេលដែលដកដង្ហើមចូលជ្រៅៗ។ ហេតុនេះ ដើម្បីកុំឲ្យមានបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំង អ្នកត្រូវប្រញាប់ព្យាបាលជាបន្ទាន់។
– ចេញស្នាមឆ្នូតក្រហមនៅលើស្បែក៖ ប្រសិនបើអ្នកសង្កេតឃើញមានស្នាមឆ្នូតក្រហមនៅតាមបណ្តោលសរសៃ វាមិនមែនជាស្នាមជាំធម្មតានោះទេ។ ដូច្នេះ ដើម្បីធានាសុវត្ថិភាព អ្នកត្រូវរកជំនួយពីគ្រូពេទ្យតាមដែលអាចធ្វើទៅបាន។
– ហើមជើង៖ ប្រភេទនៃកំណកឈាម គឺជាការស្ទះសរសៃឈាមវ៉ែន និងប្រព័ន្ធសរសៃឈាមរត់ត្រូវបានរារាំង។ នេះជាចំណុចដ៏មានគ្រោះថ្នាក់ ព្រោះការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់សរីរាង្គសំខាន់ៗត្រូវបានរារាំង។
ប្រសិនបើក្នុងករណីដែលអ្នកឃើញរោគសញ្ញាទាំងនេះ គួរតែទៅពិនិត្យ ឬពិគ្រោះជាមួយនឹងគ្រូពេទ្យឲ្យបានឆាប់កាន់តែល្អ៕
មតិយោបល់