តើអ្នកណាខ្លះចូលចិត្តស្ពៃក្តោប? តើអ្នកដឹងទេស្ពៃក្តោបផ្តល់អត្ថប្រយោជន៍ខ្លាំងយ៉ាងណាចំពោះរាងកាយ? ស្ពៃក្តោប គឺជាបន្លែមួយប្រភេទដែលគេនិយមផ្សំនៅក្នុងអាហារផ្សេងៗ ព្រោះវាមានរសជាតិឆ្ងាញ់ មានតម្លៃថោក ហើយងាយស្រួលក្នុងការស្វែងរក។ ក៏ប៉ុន្តែ ស្ពៃក្តោប ត្រូវបានគេរកឃើញថា មានផ្ទុកវីតាមីនខ្ពស់ជាងបន្លែដទៃទៀតសូម្បីតែ ដំឡូងបារាំង ខ្ទឹមបារាំង ឬការ៉ុត ក៏ដោយ។ តាមការសិក្សាបានរកឃើញថា វីតាមីន A នៅក្នុងស្ពៃក្តោបអាចជួយបង្កើនចរន្តឈាមឲ្យមានស្ថេរភាព ហើយការពាររាងកាយឲ្យជៀសផុតពីជំងឺធ្ងន់ធ្ងរមួយចំនួនផងដែរ។
ខាងក្រោមនេះ គឺជាអត្ថប្រយោន៍ដ៏អស្ចារ្យនៃស្ពៃក្តោប៖
- បំបាត់ការឈឺចាប់ដោយសារតែជំងឺឈឺសន្លាក់ឆ្អឹង
- បំបាត់ការឈឺចាប់ដោយសារតែហើមកូនកណ្តុរ
- កម្ចាត់អាការក្អក
- ជួយព្យាបាលជំងឺទឹកនោមផ្អែម តាមរយៈការកាត់បន្ថយការស្រូបយកជាតិស្ករ និងកាត់បន្ថយជាតិស្ករក្នុងឈាម
- ព្យាបាលបញ្ហាដំបៅក្រពះ
- ការពារជំងឺធ្លាក់ទឹកចិត្ត
- ការពារជំងឺមហារីក
- ការពារជំងឺបេះដូង
- ព្យាបាលជំងឺឈឺបំពងក
- ព្យាបាលជំងឺរលាកទងសួត
- កម្ចាត់ជាតិប្រៃដែលលើស
- បណ្តេញជាតិពុលចេញពីរាងកាយតាមរយៈទឹកនោម
ទាំងអស់នេះហើយ គឺជាអត្ថប្រយោជន៍នៃស្ពៃក្តោប ដែលយើងគ្រប់គ្នាពុំគួរមើលរំលងឡើយ៕
ប្រភព៖ soha
មតិយោបល់