ខ្សែការពារ Theerathon Bunmathan របស់ក្រុមជម្រើសជាតិថៃ បានទៅចូលរួមជាមួយក្លិប Vissel Kobe នៃក្របខ័ណ្ឌ J1 League ប្រទេសជប៉ុន ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយឆ្នាំពីក្លិប Muangthong United ។
Theerathon នឹងធ្វើដំណើរទៅកាន់ទីក្រុង Kobe ដើម្បីពិនិត្យសុខភាពបន្ទាប់ពីការប្រកួតជម្រុះជុំទី៣ នៃ AFC Champions League រវាង Muangthong និង Kashiwa Reysol នៅថ្ងៃទី ៣០ ខែមករា។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯកីឡដ្ឋាន SCG ថា៖ «ខ្ញុំសប្បាយចិត្តជាខ្លាំងចំពោះកិច្ចព្រមព្រៀងនេះហើយខ្ញុំរំភើបនឹងបញ្ហាប្រឈមថ្មីនេះ»។
“ខ្ញុំសូមអរគុណគ្រប់គ្នាដែលបានជួយដល់កិច្ចព្រមព្រៀងនេះ។ វាគឺជាក្តីសុបិន្តរបស់ខ្ញុំក្នុងការលេងនៅក្នុងលីគកំពូលមួយនៅក្នុងទ្វីបអាស៊ី។ “ចាប់តាំងពីខ្ញុំបានឮពីចំណាប់អារម្មណ៍របស់ Vissel Kobe ខ្ញុំបានសិក្សាពីរបៀបលេងរបស់ពួកគេ។ គោលបំណងរបស់ខ្ញុំគឺជួយ Kobe ឱ្យទទួលបានជោគជ័យហើយខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយក្រុម»។
Theerathon គឺជាកីឡាករទីពីរ ដែលចាកចេញពី Muangthong ទៅលេងនៅប្រទេសជប៉ុននៅក្នុងរដូវកាលផ្ទេរកីឡាករនេះ ក្រោយពីមិត្តរួមក្រុម Teerasil Dangda បានចុះកិច្ចសន្យាខ្ចីជើងដូចគ្នាទៅលេងឲ្យក្លិប Sanfrecce Hiroshima ៕
មតិយោបល់