ព័ត៌មានសុខភាព

សញ្ញាគ្រោះថ្នាក់ នៃជំងឺនៃជំងឺមហារីកក្រពេញប្រូស្តាត

ការស្ទង់មតិមួយនៅចក្រភពអង់គ្លេស បានរកឃើញថា ៣៧ភាគរយនៃជំងឺមហារីកក្រពេញប្រូស្តាត បានធ្វើឲ្យបុរសបាត់បង់ជីវិត។ ការស្ទង់មតិមួយទៀតក៏បានបង្ហាញដែរថា បុរសដែលស្លាប់ដោយសារតែជំងឺមហារីកក្រពេញប្រូស្តាត មានចំនួនលើសពីស្ត្រីដែលទទួលមរណៈភាពដោយសារជំងឺមហារីកសុដន់។

លទ្ធផលនៃការស្រាវជ្រាវរបស់អង្កការ Orchid Health បានបង្ហាញថា ទោះបីជាប្រជាជននៅចក្រភពអង់គ្លេស ភាគច្រើនមានសុខភាពល្អក៏ពិតមែន ក៏ប៉ុន្តែពួកគេនៅតែព្រួយបារម្ភខ្លាំង ព្រោះបុរសនៅតែប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត ៣៧ភាគរយ។ ជំងឺក្រពេញប្រូស្តាតនៅដំណាក់កាលទី ៣ និងទី ៤ ជាដំណាក់កាលពិបាកព្យាបាល និងមានហានិភ័យខ្ពស់បំផុតនៃការស្លាប់។ នេះក៏ដោយសារតែពួកគេ មិនសូវយកចិត្តទុកដាក់ចំពោះរោគសញ្ញាដំបូង ដែលបណ្តោលឲ្យជំងឺរីករាលដាលកាន់តែធ្ងន់ធ្ងរទៅៗ។

ដូច្នេះ អ្នកគួរតែយកចិត្តទុកដាក់ ចំពោះសញ្ញាព្រមាននៃដំណាក់កាលដំបូង ដែលអ្នកជំនាញបានបង្ហាញ។

១.នោមច្រើនខុសពីធម្មតា ជាពិសេសនៅពេលយប់។
២.ពិបាកក្នុងគ្រប់គ្រង ពេលឈឺម្តងៗស្ទើរតែរត់មិនទាន់។
៣.លំបាកក្នុងការនោម លំហូរនោមខ្សោយ ឬត្រូវប្រើពេលយូរជាងមុន។
៤.បន្ទាប់ពីនោម អ្នកនៅតែមានអារម្មណ៍ថាក្នុងប្លោកនោមនៅមានទឹកនោមខ្លះទៀតដែលបញ្ចេញមិនអស់។

ជំងឺមហារីកក្រពេញប្រូស្តាត មានការវិវត្តយឺតណាស់ ហេតុនេះបុរសភាគច្រើនបានរស់នៅជាមួយរោគសញ្ញាទាំងនេះអស់រយៈពេលច្រើនទសវត្ស រហូតឈានដល់ដំណាក់កាលធ្ងន់ធ្ងរ៕

ដកស្រង់ពី៖ soha

មតិយោបល់