កំពង់ស្ពឺៈ តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីក្មេងស្រីម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ថិតភូមិសំរោងទងកណ្ដាល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ជនរងគ្រោះ ឈ្មោះ តង ចាន់ឌី ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានទៅបោកសំលៀកបំពាក់ នៅផ្ទះមីងឈ្មោះ ញាណ ចិន្តា អាយុ ៣២ឆ្នាំ នៅភូមិសំរោងទងលើ ឃុំសំរោងទង ដោយសារនៅពាងក្បែរសសរសំយ៉ាបផ្ទះមានខ្សែភ្លើងជាប់ ទើបបណ្ដាលឲ្យឆក់ស្លាប់តែម្ដង។
បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារ សាច់ញាតិបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់