ព័ត៌មានសុខភាព

មិនបាច់ព្រួយឡើយ ញ៉ាំអាហារទាំងនេះរាល់ថ្ងៃ អ្នកនឹងជៀសផុតពីជំងឺមហារីកពោះវៀនធំ

គ្រាន់តែលឺពាក្យថា មហារីក អ្នកណាមិនខ្លាច ព្រោះវាជាជំងឺដ៏កាចសាហាវបំផុតដែលអាចឆក់យកជីវិតមនសុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ហើយក៏គ្មានថ្នាំព្យាបាលឡើយប្រសិនបើឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ជំងឺមហារីកពោះវៀនធំ អាចការពារបានតាមរយៈការទទួលទានអាហារ ៥ប្រភេទជាប្រចាំ។

ត្របែក
ក្រៅពីមានរសជាតិផ្អែមត្រជាក់គួរឲ្យចង់ទទួលទាន ផ្លែត្របែកសម្បូរទៅដោយវីតាមីន C ដែលមានអត្ថប្រយោជន៍បំផុតចំពោះសុខភាព ដូចជាបង្កើនល្បឿនរំលាយអាហារ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ និងជួយឲ្យស្បែកមានសុខភាពល្អ។ ជាពិសេសវីតាមីន C ក៏អាចជួយពង្រឹងដល់កោសិកាពោះវៀន ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកពោះវៀនធំផងដែរ។

ចេក
ចេក ជាផ្លែឈើមួយក្នុងចណោមផ្លែឈើ ដែលមានប្រជាប្រិយបំផុតនៅទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ សារធាតុប៉ូតាស្យូម ដែលមាននៅក្នុងផ្លែចេកអាចជួយបង្កើនមុខងារនៃការរំលាយអាហារ បង្កើនថាមពល ព្យាបាលជំងឺធ្លាក់ទឹកចិត្ត និងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដល់សុខភាព។ តាមការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានចេកឲ្យបានទៀងទាត់ អាចធ្វើឲ្យពោះវៀនមានសុខភាពល្អ និងទប់ស្តាត់ជំងឺដំបៅក្រពះ រួមទាំងមហារីកពោះវៀនផងដែរ។

ពោតបារាំង
ពោតបារាំង គឺជាបន្លែមួយប្រភេទនៅក្នុងចំណោមបន្លែងដែលល្អបំផុតសម្រាប់ព្យាបាលជំងឺដែលទាក់ទងទៅនឹងក្រពះដូចជា រលាកក្រពះ ចាល់ទឹកអាស៊ីត និងទល់លាមក។ លើសពីនេះទៅទៀត វត្តមានអង់ហ្ស៊ីមនៅក្នុងពោតបារាំងអាចជួយពង្រឹងកោសិកាពោះវៀន ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងភ្នាក់ងារបង្កជំងឺមហារីក។

សណ្តែកដី
បើយោងតាមការស្រាវជ្រាវបានឲ្យដឹងថា ការទទួលទានសណ្តែកដីជាទៀងទាត់ អាចការពារជំងឺមហារីកពោះវៀនធំ ព្រោះសណ្តែកដីសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា-៣ ម៉ាញ៉េស្យូមដែលអាចទប់ស្តាក់ការលូតលាស់នៃកោសិកាមហារីកពោះវៀនធំ។ ដូច្នេះ វាត្រូវបានគឹចាត់ទុកជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព។

ទឹកដោះគោយ៉ាអួ
ការទទួលទានទឹកដោះគោយ៉ាអួ មួយថ្ងៃមួយកែវអាចរក្សារាងកាយរបស់អ្នកឲ្យមានសុខភាពល្អជានិច្ច។ ទឹកដោះគោយ៉ាអួ មានសមត្ថភាពអាចបង្កើនចំនួនបាក់តេរីល្អនៅក្នុងពោះវៀន ដែលមានសារៈសំខាន់បំផុតក្នុងការរក្សាសុខភាពពោះវៀនធំ។ ហេតុនេះ នៅពេលដែលពោះវៀនធំមានសុខភាពល្អ វានឹងជៀសផុតពីហានិភ័យកើតជំងឺមហារីកពោះវៀនធំ៕

ប្រភព៖boldsky

មតិយោបល់