ការគេងផ្តាប់មុខ គឺជាទម្លាប់របស់មនុស្សមួយចំនួន ព្រោះពួកគេយល់ថាទង្វើបែបនេះពិតជាមានភាពសុខស្រួល ហើយគេងឆាប់លក់។ ក៏ប៉ុន្តែ អ្នកជំនាញបានធ្វើការព្រមាន នេះមិនមែនជាទម្លាប់ល្អនោះទេ បើនៅតែបន្តធ្វើរយៈពេលយូរ វាអាចបង្កឲ្យមានផលអវិជ្ជមានដល់សុខភាព។
ដកដង្ហើមបានខ្លី
ឥរិយាបទមួយនេះ អាចបង្អាក់ដល់ចលនារបស់បេះដូង និងសរីរាង្គខាងក្នុងមួយចំនួនដំណើរការមិនសូវមានប្រសិទ្ធភាព។ ម្យ៉ាងទៀត ការគេងផ្គាប់មុខ ខ្យល់ដង្ហើមដកចេញចូលមិនបានត្រឹមត្រូវ ដែលបណ្តោលឲ្យសួតខ្វះអុកស៊ីសែន ហើយអ្នកមានសភាពដូចជាថប់ៗដង្ហើម។
ដើមទ្រូងស្ត្រីធ្លាក់យារ
នៅពេលដែលស្ត្រីគេងផ្គាប់មុខ ទម្ងន់រាងកាយទាំងមូលនឹងដាក់សម្ពាធខ្លាំងទៅលើសុដន់ ដែលធ្វើដាច់ដុំដើមទ្រូង និងសរសៃចងខូចទ្រង់ទ្រាយ។ បើអ្នកទម្លាប់បែបនេះក្នុងរយៈពេលយូរ អ្នកនឹងឧស្សាហ៍មានអារម្មណ៍វិលមុខ ដើមទ្រូងធ្លាក់យារ ហើយពេលខ្លះមានអារម្មណ៍ស្ពឹកៗដើមទ្រូង ដោយសារតែឈាមរត់នៅតំបន់នេះត្រូវបានរាំងស្ទះ។
ឈឺក និងស្មា
ជួនកាលក្រោយពេលក្រោកពីគេង អ្នកអាចមានអារម្មណ៍ឈឺចាប់ នៅតំបន់ស្មា រហូរដល់ក ដោយមិនដឹងមូលហេតុ។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន គឺការគេងផ្គាប់មុខ ព្រោះតំបន់ក និងស្មា អាចទទួលសម្ពាធខ្លាំង។
គេងមិនលក់
នៅពេលដែលអ្នកគេងផ្គាប់មុខ ផ្លូវដង្ហើមនឹងត្បៀបដែលធ្វើឲ្យសួតមិនអាចស្រូបយកអុកស៊ីសែន មិនអាចគ្រប់គ្រងដង្ហើមបានឡើយ ហើយច្បាស់ជាឧស្សាហ៍ភ្ញាក់ដោយសារតែបញ្ហាថប់ដង្ហើម។
បង្កឲ្យមានជំងឺផ្សេងៗ
ខ្នើយដែលអ្នកមិនឧស្សាហ៍បោកគត់ឲ្យបានញឹកញាប់ ប្រាដកជាកកុញទៅដោយធូលីដី និងបាក់តេរីផ្សេងៗជាច្រើន។ ប្រសិនបើអ្នកគេងផ្គាប់មុខច្បាស់ជាស្រូបយកជាតិកខ្វក់នេះចូលទៅក្នុងខ្លួន ឬជាប់នៅផ្ទៃស្បែក ដែលនាំឲ្យកើតមុន កើតជំងឺក្អក កណ្តោស…។
យកល្អ ដើម្បីជៀសផុតពីបញ្ហាដូចដែលបានរៀបរាប់ពីខាងលើ អ្នកគួរតែផ្លាស់ប្តូរទម្លាប់ គេងផ្គាប់មុខ ចាប់ពីថ្ងៃនេះតទៅ៕
ដកស្រង់ពី៖ soha
មតិយោបល់