បើយោងតាមការស្រាវជ្រាវថ្មីមួយដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី European Journal បានបង្ហាញថា ប្រសិនបើអ្នកចូលចិត្តទទួលទានអាហារល្វីង ឱកាសនៃការកើតជំងឺមហារីកខ្ពស់ជាងអ្នកដទៃរហូតដល់ជិត ៦០ភាគរយ។
អ្នកស្រាវជ្រាវបានវិភាគទិន្នន័យទៅលើស្ត្រីជនជាតិអង់គ្លេសចំនួន ៣៥,០០០នាក់ ដែលចាប់ផ្តើមពីឆ្នាំ ១៩៩៥ ដើម្បីស្វែងរកទំនាក់ទំនងរវាងរបបអាហារ និងជំងឺមហារីក។
លទ្ធផលបានបង្ហាញថា មនុស្សស្រីដែលចូលចិត្តទទួលទានកាហ្វេមានរសជាតិល្វីង ឬសូកូឡាខ្មៅ អាចប្រឈមនឹងជំងឺមហារីក ច្រើនជាងអ្នកដទៃដែលមិនទទួលទាន។ បើយោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា មនុស្សដែលចូលចិត្តទទួលទានអាហារល្វីងជាញឹកញាប់ គឺងាយនឹងស្រូបយកសារធាតុគីមី ដែលបង្កទៅជាជំងឺមហារីក ខ្ពស់ជាង៥៨ភាគរយ។
ចំពោះអ្នកដែលទទួលទានទទួលទានរស់ជាតិល្វីងមិនសូវញឹកញាប់ អាចប្រឈមនឹងហានិភ័យនៃជំងឺមហារីក ទាបជាង ៤០ភាគរយ។
ស្របពេលជាមួយគ្នានេះ ការស្រាវជ្រាវក៏បានរកឃើញដែរថា ស្ត្រីចក្រភពអង់គ្លេសរហូតដល់ ៥,៥០០នាក់ ដែលមានវ័យចាប់ពី ៦០ឆ្នាំ មិនទទួលទានជាតិល្វីង មានអត្រានៃជំងឺមហារីកទាប បើធៀបទៅនឹងក្រុមមនុស្សផ្សេងទៀត៕
ដកស្រង់ពី៖ Dailymail
មតិយោបល់