ព័ត៌មានជាតិ

ទុស្សេចរន្តអគ្គិសនី ឆាបឆេះផ្អើលទាំងព្រឹកព្រលឹមនៅខណ្ឌចំការមន!

ភ្នំពេញ: មានករណីទុស្សេចរន្តអគ្គិសនី បង្កឲ្យមានអណ្តាតភ្លើងឆាបឆេះអស់ខ្សែភ្លើងមួយបង្គោល ធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៨ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ ១០៥ សង្កាត់ បឹងកេងកងទី៣ ខណ្ឌ ចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានការទុស្សេចេញពីបង្គោលខ្សែភ្លើងធំមួយនៅចំណុចកើតហេតុខាងលើ ហើយបង្កឲ្យមានអណ្តាតភ្លើងផ្ទុះធ្លាក់ខ្សែភ្លើងរប៉ាត់រប៉ាយពេញផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលពីបងប្អូនប្រជាពលរដ្ឋហើយក៏មានការអន្តរាគមន៍ទាន់ពេលវេលាពីខាងEDC បិទប្រព័ន្ធភ្លើងហើយខាងរថយន្តសង្គ្រោះនិងពន្លត់អគ្គីភ័យធ្វើការបាញ់ពន្លត់ទាន់ពេលវេលា ។

ហេតុការអគ្គិភ័យនេះផងដែរ គឺរងការខូចខាតតែខ្សែភ្លើងមួយបង្គោលមិនរាលដាលដល់ផ្ទះរឺក៏ខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ ៕

មតិយោបល់