ព័ត៌មានសុខភាព

៧ចំណុចសំខាន់ៗ ដែលស្ត្រីមានផ្ទៃពោះគួរធ្វើ និងមិនគួរធ្វើ

ការផ្លាស់ប្តូររូបរាងកាយ គឺជាបញ្ហាទូទៅមួយដែលស្ត្រីមានផ្ទៃពោះត្រូវប្រឈម ហើយចំណែកឯឥរិយាបទនៃការអង្គុយ, ឈរ, ដើរ, ដេក ក៏ត្រូវផ្លាស់ប្តូរដែរ។ ស្ត្រីមានផ្ទៃពោះភាគច្រើន មិនបានដឹងពីរបៀបសម្របខ្លួនមុនពេលពោះចេះតែរីកធំឡើងៗនោះទេ នេះហើយជាហេតុដែលធ្វើឲ្យពួកគេទទួលរងនូវផលលំបាកក្នុងការដកដង្ហើម, នោមញឹក និងឈឺចាប់ជាដើម។
ប៉ុន្តែសូមកុំព្រួយ បញ្ហាទាំងនេះអាចដោះស្រាយបាន ប្រសិនបើអ្នកអនុវត្តដូចខាងក្រោម៖

During Pregnancy

១. គេងបែរទៅខាងឆ្វេង គឺជាទីតាំងដែរល្អបំផុតសម្រាប់ស្ត្រីក្នុងពេលមានផ្ទៃពោះ។

During Pregnancy1

២. មិនត្រូវគេងផ្ងោរពោះឡើងលើ ឬផ្កាប់មុខចុះក្រោមឡើយ។

During Pregnancy2

៣. ពេលគេងត្រូវប្រើខ្នើយសម្រាប់អ្នកមានផ្ទៃពោះ។

During Pregnancy3

៤. ជៀសវាងផឹកទឹក ២ម៉ោងមុនពេលចូលគេង។

During Pregnancy4

៥. ប្រសិនបើអ្នកចង់ផ្លាស់ប្តូរទីតាំងក្នុងការគេង

– នៅត្រីមាសដំបូងការគេងគឺគ្មានបញ្ហាឡើយ។
– នៅត្រីមាសទីពីរ អ្នកត្រូវព្យាយាមគេងបែរទៅផ្នែកខាងឆ្វេង។
– នៅត្រីមាសទីបី អ្នកអាចគេងតាមធម្មតាបាន លើកតែតែផ្កាប់មុខប៉ុណ្ណោះ។

During Pregnancy5

៦. ហាមស្លៀករឹបតឹងឲ្យសោះ ព្រោះពោះរបស់អ្នកកាន់តែធំអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។

During Pregnancy6

៧. ដើម្បីគេងលក់ស្រួលក្នុងពេលយប់ អ្នកត្រូវបំភ្លេងរឿងទុកលំបាកចោលឲ្យអស់។

During Pregnancy7

នេះគ្រាន់តែជាដំបូលន្មានតិចតួចប៉ុណ្ណោះ តែវាពិតជាមានសុវត្ថិភាព និងសុខភាពល្អសម្រាប់ស្ត្រីដែលកំពុងតែមានផ្ទៃពោះគ្រប់រូប៕

មតិយោបល់