មាត់គ្មានបញ្ហាធុំក្លិន គឺជារឿងដ៏ល្អបំផុតសម្រាប់មនុស្សគ្រប់គ្នា ព្រោះវាអាចជួយឲ្យយើងងាយស្រួលក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ឬបង្កើតភាពស្និតស្នាលជាមួយគូស្នេហ៍ជាដើម។ ក៏ប៉ុន្តែអ្នកឆ្ងល់ទេ ហេតុអ្វីបានជាមាត់នៅតែធុំក្លិនអាក្រក់ បើទោះបីជាសម្អាតបានទៀងទាត់ហើយយ៉ាងក្តី? តាមពិតខ្យល់ដង្ហើមអាក្រក់ មិនមែនបណ្តោលមកពីខ្វះអនាម័យមាត់ធ្មេញតែមួយមុខនោះទេ នៅមានកត្តាមួយចំនួនទៀត ក៏អាចធ្វើឲ្យដង្ហើមរបស់អ្នកមិនល្អដែរ។

ជំងឺតម្រងនោម
នៅពេលដែលមុខងារនៃតម្រងនោម មិនមានប្រសិទ្ធភាពបំពេញតួនាទីបានត្រឹមត្រូវ វានឹងបណ្តោលឲ្យជាតិពុលកកកុញនៅក្នុងរាងកាយ ជាពិសេសសារធាតុនីត្រូហ្សែន ជាកត្តាដ៏សំខាន់នៃដង្ហើមអាក្រក់។
ក្រៅពីដង្ហើមអាក្រក់ ជំងឺតម្រងនោម អាចមានរោគសញ្ញាមួយចំនួនទៀតដូចជា ទឹកនោមពណ៌ខ្មៅងងឹត ពិបាកនោម ឬឈឺចាប់ក្នុងប្លោកនោម។ បើមានករណីបែបនេះ អ្នកគួរតែប្រញាប់ព្យាបាលតម្រងនោមឲ្យជា ដង្ហើមរបស់អ្នកលែងធុំក្លិនទៀតហើយ។
ហានិភ័យនៃសរសៃឈាមបេះដូង
រោគសញ្ញាដំបូង នៃជំងឺសរសៃឈាមបេះដូង ក៏អាចបង្ហាញតាមរយៈបញ្ហាក្លិនមាត់មិនល្អដែរ ហេតុនេះ សូមយកចិត្តទុកដាក់ចំពោះការព្យាបាលឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
រលាកឆ្អឹងច្រមុះ
អ្នកដែលមានជំងឺរលាកឆ្អឹងច្រមុះ ងាយនឹងចម្លងមេរោគមកមាត់ធ្មេញខ្លាំងណាស់តាមរយៈ សារធាតុរាវដូចជាខ្ទុះ។ សារធាតុនេះ ប្រមូលផ្តុំនៅក្នុងប្រហោងឆ្អឹងច្រមុះ និងហូរចេញតាមបំពង់ដង្ហើមខាងក្រោម ដែលបណ្តោលឲ្យមានក្លិនមាត់មិនល្អកើតឡើង។
ទោះជាយ៉ាងណា ដើម្បីលើកកម្ពស់ដង្ហើមឲ្យមានក្លិនល្អឡើងវិញ អ្នកគួរតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យ ដើម្បីរកវិធីព្យាបាលជាបន្ទាន់។
ដំបៅក្រពះ
រោគសញ្ញាមួយចំនួននៃដំបៅក្រពះ មានដូចជា ឈឺពោះ ក្រហាយទ្រូង បញ្ហារំលាយអាហារ និងពោះវៀនជាដើម…។
ប៉ុន្តែបើយោងតាមការសិក្សាមួយដែឡចុះផ្សាយនៅក្នុងទស្សនាវដ្តី Microbiology បានបង្ហាញថា ដង្ហើមអាក្រក់ ក៏ជាសញ្ញាមួយនៃជំងឺដំបៅក្រពះពោះវៀន ដែរ។ បញ្ហាដំបៅក្រពះ នេះ ប្រសិនបើអ្នកបណ្តែតបណ្តោយកាន់តែយូរ វានឹងបង្កទៅជាជំងឺមហារីកក្រពះ ដូច្នេះសូមប្រញាប់ព្យាបាលឲ្យបានឆាប់៕
ដកស្រង់ពី៖ soha
មតិយោបល់