តើអ្នកដឹងទេ? រាងកាយផ្នែកខាងក្រៅរបស់មនុស្សម្នាក់ៗ ក៏អាចបង្ហាញពីអាការៈនៃជំងឺមួយចំនួន ដែលនឹងកើតទៅថ្ងៃអនាគត់បានដែរ។ ជាក់ស្តែងដូចជា ប្រវែងដៃ ជើង និងទំហំសុដន់ សុទ្ធតែអាចបង្ហាញពីបញ្ហាសុខភាព តែអ្នកមិនសូវចាប់អារម្មណ៍។ បើយោងតាមគេហទំព័រ naturalmedicinebox បានបង្ហាញ សញ្ញា៣ចំណុចដែលកើតមាននៅលើរាងកាយអាចបញ្ចាក់ថា អ្នកកំពុងតែកើតមានជំងឺមួយចំនួន។
ប្រវែងម្រាមដៃ
អ្នកជំនាញសុខភាពជឿថា មនុស្សដែលមានម្រាមដៃចង្អុល ខ្លីជាងម្រាមដៃនាង អាចមានអត្រាខ្ពស់ក្នុងការកើតជំងឺសន្លាក់ឆ្អឹង នៅពេលពួកគេមានវ័យចំណាស់។ ផ្ទុយទៅវិញ បើមនុស្សស្រី មានម្រាមដៃទាំង២នេះស្មើគ្នា ពួកគាត់អាចនឹងជៀសផុតពីជំងឺនេះបាន។
ចំណាំ៖ ជំងឺសន្លាក់ អាចបង្ការបាន ដោយការហាត់ប្រាណជាប្រចាំ និងទទួលទានអាហារដែលសម្បូរជាតិកាល់ស្យូម។
ទំហំសុដន់
ការសិក្សារបស់សមាគមន៍វិទ្យាសាស្រ្ត នៃប្រទេសកាណាដា បានឲ្យបង្ហាញថា មនុស្សស្រីដែលពាក់អាវទ្រនាប់ទំហំ D ច្រើនតែកើតមានជំងឺទឹកនោមផ្អែម។ ដោយសារតេ ជាលិកាខ្លាញ់ក្នុងសុដន់ អាចប្រតិកម្មជាមួយអ័រម៉ូន ហើយធ្វើឲ្យអាំងស៊ុយលីន មិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។
ចំណាំ៖ ជំងឺទឹកនោមផ្អែម អាចបង្ការបាន ដោយការរក្សាទម្ងន់ ទទួលទានរបបអាហារត្រឹមត្រូវ និងហាត់ប្រាណទៀងទាត់។
ប្រវែងជើង
យោងតាមអ្នកជំនាញសុខភាព ជនជាតិអង់គ្លេស បានបង្ហាញថា មនុស្សដែលមានជើងខ្លី អាចមានអត្រាខ្ពស់ក្នុងការកើតជំងឺថ្លើម ជាពិសេសមនុស្សស្រីដែលមានជើងប្រវែងត្រឹមតែ ៥០-៧៣សង់ទីម៉ែត្រ ច្រើនមានបញ្ហាអង់ស៊ីមក្នុងថ្លើម ហើយបណ្តាលឲ្យថ្លើមមានដំណើរការមិនប្រក្រតី។
ចំណាំ៖ ជំងឺប្រភេទ អាចបង្ការបាន គ្រាន់តែអ្នកជៀសវាងគ្រឿងស្រវឹង ពិសារបារី និងប៉ះពាល់ជាតិពុលផ្សេងៗ៕
មតិយោបល់