បរទេស៖ ដឹងទេ! ជាធម្មតានៅក្នុងរយៈមួយនាទីមនុស្សយើងដកដង្ហើមចំនួន ១៨ដង ក្នុងមួយម៉ោង ១,០៨០ដង ហើយក្នុងមួយថ្ងៃ ២៥,៩២០ដង។ តែអ្នករាល់គ្នាគួរយកចិត្តទុកដាក់ចំពោះការដកដង្ហើម ព្រោះវាចាំបាច់បំផុតសម្រាប់សុខភាព។
អ្នកជំនាញបាននិយាយថា «ប្រសិនបើអ្នកចេះពីរបៀបដកដង្ហើមចូលបានល្អ អ្នកនឹងអាចរស់នៅបានយូរអង្វែង»។
ហេតុនេះហើយ តើគួរដកង្ហើមតាមរបៀបណាទើបត្រឹមត្រូវ? តើគួរតែដកដង្ហើមតាមច្រមុះ ឬក៏តាមមាត់?
ការដកដង្ហើមតាមច្រមុះ
ការដកដង្ហើមចូលតាមរយៈច្រមុះ ធ្វើឲ្យខួរក្បាល និងចង្វាក់បេះដូងមានស្ថេរភាពល្អ។ មិនតែប៉ុណ្ណោះ ការដកដង្ហើមតាមច្រមុះអាចជួយច្រោះធូលីដី, បាក់តេរី និងពពួកមេរោគផ្សេងៗ មិនឲ្យចូលដល់សួតបានឡើយ។
ម្យ៉ាងវិញទៀត ការដកង្ហើមចូលតាមច្រមុះ អាចជួយឲ្យឈាមស្រូបយកអុកស៊ីសែនបានយ៉ាងល្អ។
ការដកដង្ហើមតាមមាត់
អ្នកដែលចូលចិត្តដកដង្ហើមតាមមាត់ អាចជួបនឹងបញ្ហាអវិជ្ជមានមួយចំនួនដល់សុខភាព។ ក្នុងករណីខ្លះ ការដកដង្ហើមតាមមាត់អាចបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកមានជំងឺ ប៉ុន្តែអ្នកជំនាញមិនបានផ្តល់អនុសាសន៍ឲ្យធ្វើបែបនេះឡើយ។
ការដកដង្ហើមចូលតាមមាត់ពេលគេង អាចបណ្តោលឲ្យមានបញ្ហាជាច្រើនដូចជា៖ ស្រម៉ុក, ខ្យល់ដង្ហើមអាក្រក់, ជំងឺគេងមិនលក់… ហើយនោមញឹកពេលយប់។
ជាពិសេសអ្នកត្រូវចាំថា ការដកដង្ហើមតាមមាត់បង្កឲ្យខ្យល់មិនបរិសុទ្ធចូលដល់សួត ហើយបណ្តោលឲ្យមានបាក់តេរី និងវីរុសរីករាលដាលពេញសួត៕
មតិយោបល់