ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

iPhone ជំនាន់ថ្មីប្រហែលជាមាន ៣ម៉ូដែល ប៉ុន្តែបង្ហាញខ្លួនតែ២ប៉ុណ្ណោះ

អាមេរិកៈ យោងតាមព័ត៌មានថ្មី ដែលទើបចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា iPhone ជំនាន់ថ្មី ត្រូវបាន Apple ផលិតឡើងមាន ៣ម៉ូដែល ប៉ុន្តែបង្ហាញខ្លួននៅខែក្រោយនេះតែ២ម៉ូដែលប៉ុណ្ណោះ។

ប្រភពព័ត៌មានច្បាស់ការណ៍មួយបានឲ្យដឹងថា iPhone ជំនាន់ថ្មី មាន៣ម៉ូដែលគឺ iPhone 7, iPhone 7 Plus និង iPhone 7 Pro ប៉ុន្តែប្រភពខាងលើបានបញ្ជាក់ថា iPhone 7 Pro មិនត្រូវបង្ហាញខ្លួននៅខែក្រោយទេ ដោយសារតែ មានបញ្ហាទៅលើមុខងារកាមេរ៉ាភ្លោះ។

គួរបញ្ជាក់ផងដែរថា iPhone ជំនាន់ថ្មីត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅដើមខែកញ្ញា ហើយនឹងដាក់ឲ្យបញ្ជាទិញទុកមុន នៅសប្ដាហ៍បន្ទាប់៕

photo_2016-08-07_16-24-37

មតិយោបល់