ព័ត៌មានសុខភាព

មិននឹកស្មានថា ស្លឹកបាសអាចការពារជំងឺច្រើនមុខសោះ!

អ្នកណាៗក៏ស្គាល់ស្លឹកបាសដែរ ព្រោះវាជាបន្លែពណ៌បៃតងដ៏ពេញនិយមខ្លាំងបំផុត ដែលបងប្អូនខ្មែរយើងចូលចិត្តយកមកធ្វើជាអាហារប្រចាំថ្ងៃ។ ក៏ប៉ុន្តែមនុស្សភាគច្រើនប្រហែលជាមិនទាន់ដឹងទេថា ការទទួលទានស្លឹកបាស ផ្តល់គុណប្រយោជន៍ខ្លាំងប៉ុណ្ណាសម្រាប់សុខភាពឡើយ។

បើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយថា ស្លឹកបាសទម្ងន់១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ៣,៣ក្រាម វីតាមីនB1 ០,១៧មីលីក្រាម វីតាមីនC ១៣មីលីក្រាម កាល់ស្យូម១២៦មីលីក្រាម ផូស្វ័រ ៣០មីលីក្រាម ជាតិដែក ៤,៦មីលីក្រាម ជាតិសរសៃ ២,២ក្រាម និងបេតាការ៉ូទីនមានរហូតដល់ទៅ ៦៩៩,៨៨មីក្រូក្រាម។

គុណសម្បត្តិទាំងអស់នេះហើយ ធ្វើឲ្យស្លឹកបាស ក្លាយទៅជាឱសថធម្មជាតិ ដែលអាចទប់ទល់នឹងជំងឺច្រើនមុខដូចជា បំបាត់អាការគ្រុនផ្តាសាយ បន្សាបជាតិពុល អាឡែស៊ី ការរលាក ឈឺភ្នែក ជំងឺសើរស្បែក ជាតិស្ករក្នុងឈាមទាប ថែរក្សាឆ្អឹង និងធ្មេញឲ្យរឹងមាំ…។ មិនតែប៉ុណ្ណោះ អ្នកស្រាវជ្រាវផ្នែកអាហារូបត្ថម្ភ បានរកឃើញថា ជាតិសរសៃនៅក្នុងស្លឹកបាស អាចកាត់បន្ថយហានិភ័យនៃ ជំងឺមហារីកក្រពះ ពូកែបំផុត។

នេះហើយ ជាមូលហេតុដែលក្រុមគ្រូពេទ្យជាច្រើន បានផ្តល់អនុសាសន៍ឲ្យយើងគ្រប់គ្នាព្យាយាមទទួលទានស្លឹកបាសឲ្យបានច្រើន៕

មតិយោបល់