ព័ត៌មានសុខភាព

អ្វីដែលអ្នកស្មានមិនដល់ នៅពេលទទួលទានទឹកដូងទាំងពោះទទេ៧ថ្ងៃ

បរទេសៈ ទឹកដូងត្រូវបានគេប្រើប្រាស់ស្ទើរតែគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ហើយវាក៏ងាយស្រួលរកទិញនៅតាមទីផ្សារនានាផងដែរ។ ថ្វីបើទឹកដូងខ្លះមានរសជាតិផ្អែម ហើយខ្លះទៀតមានរសជាតិជូរបន្តិចមែន ប៉ុន្តែវាពិតជាមានប្រសិទ្ធិភាពមិនគួរឲ្យជឿក្នុងការកម្ចាត់ជាតិពុល និងជំនួយដល់សុខភាពច្រើនយ៉ាង។

អត្ថប្រយោជន៍នៃការទទួលទានទឹកដូងទាំងពោះទទេរយៈពេល ៧ថ្ងៃ៖

  • ជួយជំរុញថាមពល, កែលម្អប្រព័ន្ធភាពស៊ាំ, ការពារការឆ្លងមេរោគ…។
  • រក្សាតុល្យភាពអេឡិចត្រូលីត(electrolyte)នៅក្នុងរាងកាយ និងទប់ស្កាត់ជំងឺលើសឈាម។
  • ជួយឲ្យប្រសើរឡើងនូវមុខងារក្រពេញទីរ៉ូអ៊ីត។
  • ការពារមិនឲ្យប្លោកនោម និងផ្លូវបង្ហូរនោម ឆ្លងមេរោគ។ មិនតែប៉ុន្តែវាអាចកម្ចាត់ជាតិពុល និងគ្រួសក្នុងតម្រងនោមផងដែរ។
  • ពង្រឹងប្រព័ន្ធភាពសាំឲ្យកាន់តែរឹងមាំ។
  • សម្បូរជាតិសរសៃដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។
  • គ្មានជាតិខ្លាញ់ និងជួយរក្សារាងឲ្យនៅស្អាត។
  • ផ្តល់ថាមពលគ្រប់ពេល ប្រសិនបើអ្នកទទួលទាន ៤០ ទៅ ៥០មីលីលីត្រជារៀងរាល់ថ្ងៃ។
  • ផ្តល់សារធាតុចិញ្ចឹមដល់ស្បែក ហើយអាចរក្សាសំណើមដល់ស្បែកពេញមួយថ្ងៃ បើអ្នកទទួលទាន​មួយកែវពេញ។
  • ប្រសិនបើស្បែករបស់អ្នកស្ងួត ឬមានខ្លាញ់ច្រើន សូមយកសំឡីជ្រលក់ក្នុងទឹកដូង ហើយជូតនៅលើស្បែក។ វាអាចជួយសម្អាតស្បែក,
    ផ្តល់សំណើម, បើករន្ធញើស ហើយគ្មានផលប៉ះពាល់អ្វីឡើយ។

អ្នកជំនាញបានមានប្រសាសន៍ថា ទឹកដូងពិតជាល្អខ្លាំងណាស់សម្រាប់សុខភាព ហើយសូម្បីតែស្ត្រីមានផ្ទៃពោះក៏ទទួលបានអត្ថប្រយោជន៍មិនតិចដែរ។

ប្រសិនបើអ្នកមានអារម្មណ៍ហត់នឿយ ឬអស់កម្លាំង សាកទទួលទានទឹកដូង ថាមពលច្បាស់ជាត្រលប់មកវិញយ៉ាងឆាប់រហ័ស៕

coconut-empty-stomach

មតិយោបល់