ភ្នំពេញៈ យោងលិខិតជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលមានផ្ទះនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នឹងមានការផ្អាកការផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ ។
ការផ្អាកការផ្គត់ផ្គង់ទឹកនេះ គឺដោយសារតែរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់តភ្ជាប់បំពង់មេនាំទឹកថ្មី ទំហំ ៣០០ មម នៅខាងជើងនៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវ១២០K ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះ ។ ហើយការតភ្ជាប់នេះអាចប្រើរយៈពេលខ្លីប្រហែលជា ៧ម៉ោង ចាប់ពីម៉ោង ៩យប់ដល់ម៉ោង ៤ទៀបភ្លឺ ៕
មតិយោបល់