ព័ត៌មានសុខភាព

អញ្ចឹងតើ បានជាបារីអាចសម្លាប់មនុស្សបាន?

បរទេសៈ ជនជាតិអាមេរិកជាង ៣.២០០នាក់ ដែលមានអាយុក្រោម ១៨ឆ្នាំ បានជក់បារីជារៀងរាល់ថ្ងៃ ហើយភាគច្រើននៃពួកគេមិនដឹងថា បារីមានផ្ទុកសារធាតុគីមីច្រើនគួរឲ្យខ្លាចនោះទេ។ ទម្លាប់នៃការជក់បារីអាចប្រឈមនឹងជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ទឹកនោមផ្អែម សួត និងប្រភេទជំងឺមហារីកមួយចំនួនទៀត។

ក្នុងមួយឆ្នាំៗ ផ្សែងបារីអាចសម្លាប់មនុស្សប្រមាណជា ៤៨០.០០០នាក់ សហរដ្ឋអាមេរិក។ ជាមធ្យមបារីមានផ្ទុកធាតុផ្សំ ៦០០ ប្រភេទផ្សេងៗគ្នា ហើយសារធាតុគីមីមានដល់ទៅ ៧.០០០ ដែលត្រូវបានផលិតដោយផ្សែងបារី។ ធាតុផ្សំ និងសារធាតុគីមីទាំងនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកឈប់ជក់បារី និងអ្នកកំពុងតែជក់ទាំងអស់។

«អ្នកជំនាញបានបង្ហាញថា អ្វីដែលស្មុគស្មាញ ហើយគួរឲ្យបារម្ភបំផុតនោះ គឺនៅពេលដែលសារធាតុគីមីទាំងនេះត្រូវបានឆេះ វានឹងបង្កើតទៅជាសារធាតុគីមីផ្សេងទៀតដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព»។

បារីមួយចំនួនមានធាតុផ្សំ និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដូចជា កាបូនម៉ូណូស៊ីតដែលត្រូវបានគេរកឃើញនៅក្នុងផ្សែងរថយន្ត និងជាតិនីកូទីនដែលត្រូវបានគេរកឃើញនៅក្នុងថ្នាំសម្លាប់សត្វល្អិត។ លើសពីនេះមានសារធាតុគីមីប្រមាណជា ៧០ប្រភេទ និងធាតុផ្សំផ្សេងទៀតនៅក្នុងផ្សែងបារី អាចបង្កឲ្យអ្នកជក់កើតជំងឺមហារីក។

អ្នកជំនាញបានបន្ថែមទៀតថា «ផ្សែងបារីអាចប៉ះពាល់ដល់លំហូរនៃអូកស៊ីសែននៅក្នុងរាងកាយ។ ដំបូងកាបូនម៉ូណូស៊ីត ចាប់ផ្តើមវាយលុកទៅលើម៉ូលេគុលអេម៉ូក្លូប៊ី ធ្វើឲ្យការដឹកជញ្ជូនអុកស៊ីសែនតាមរយៈកោសិកាឈាមក្រហមត្រូវបានរាំងស្ទះ។ បន្ទាប់មកទៀតសារធាតុគីមី cyanide បានរារាំងដល់ការទទួលយកជាលិកា និងប្រើប្រាស់អុកស៊ីសែន។ នេះជាជាមូលហេតុដែលបណ្តោលឲ្យជាលិកាមិនអាចដំណើរបាន និងលំហូរនៃអុកស៊ីសែនគ្មានស្ថិរភាព»។

បើយោងតាមសមាគមន៍អាមរិកបានបង្ហាញថា ផ្សែងបារីអាចធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៣០% បានស្លាប់ទាក់ទងទៅនឹងកើតជំងឺមហារីក។ បូករួមទាំង ៨៧% ជាបុរសស្លាប់ដោយសារជំងឺមហារីកសួត និងមនុស្សស្រី ៧០%។ បច្ចុប្បន្ននេះមានមនុស្សជាង ១៦លាននាក់ជាជនជាតិអាមេរិកបានទទួលរងជំងឺដែលបង្កឡើងដោយសារតែផ្សែងបារី។ ប្រសិនបើពុំមានវិធានការទប់ស្កាត់យុវវ័យក្រោមអាយុ១៨ឆ្នាំ នៅអាមេរិក នឹងមានការជក់បារីកើនឡើងប្រហែលជា ៥,៤លាននាក់ អាចត្រូវស្លាប់មុនអាយុដោយសារតែជំងឺទាក់ទងទៅនឹងការជក់បារី៕

cigarette-killer

មតិយោបល់