ព័ត៌មានសុខភាព

អាហារដែលជួយឲ្យខួរក្បាលមនុស្សចាស់នៅចង់ចាំបានល្អ

បរទេស: នៅពេលឈានដល់វ័យចំណាស់ សរីរាង្គដែលទទួលរងនូវផលប៉ះពាល់ខ្លាំងជាងគេ គឺខួរក្បាល។ ដូច្នេះ តើមានវិធីអ្វីដែលអាចជួយរក្សាឲ្យខួរក្បាលនៅមានការចង់ចាំបានល្អដូចមនុស្សវ័យក្មេង?

គ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែទទួលទានស្លឹកបន្លែបៃតង ដូចជាស្ពៃ ស្ពៃស្លឹកក្រញ៉ាញ់ ស្ពៃខ្មៅ ឬស្លឹកទំពាំងបាយូរ មួយថ្ងៃឲ្យបានពីរដង។ នោះមុខងារខួរក្បាលនឹងមានភាពប្រសើរឡើង ហើយភាពចាស់នឹងត្រូវកាត់បន្ថយ។

ហេតុអ្វីអាហារទាំងនេះជំនួយដល់ខួរក្បាល? បន្លែពណ៌បៃតងទាំងនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយទប់ស្កាត់ផលប៉ះពាល់នៃរ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរីទាំងអស់នេះហើយ ដែលត្រូវផលិតឡើងដោយរាងកាយ ហើយអាចបំផ្លាញកោសិកាខួរក្បាលបាន។ ហេតុនេះទើបបន្លៃបៃតង ក្លាយជារបបអាហារល្អបំផុត ដែលអាចជួយរក្សាខួរក្បាលមិនឲ្យឆាប់ចាស់។
តាមរយ:ការសិក្សាថ្មីមួយបានរកឃើញដែរថា សម្រាប់បុគ្គលដែលទទួលទានស្លឹកបន្លែបៃតងជារៀងរាល់ថ្ងៃ ខួរក្បាលរបស់ពួកគេនឹងកាត់បន្ថយភាពចាស់រហូតដល់ ១១ឆ្នាំ។

ព្រោះនៅក្នុងស្លឹកបន្លៃបៃតងសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន K បេតាការ៉ូទីន folate និង lutein ។ សារធាតុទាំងនេះហើយ ដែលអាចជួយរក្សាខួរក្បាលឲ្យនៅក្មេងជាងវ័យរាប់ឆ្នាំ។
អត្ថប្រយោជន៍ផ្សេងទៀតនៃស្លឹកបន្លែបៃតង គឺវាមានសមត្ថភាពកាត់បន្ថយហានិភ័យនៃជំងឺ រង្វេង៕

មតិយោបល់