ចិនៈ ទីភ្នាក់ងារព័ត៌មានស៊ិនហួ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤០ នាក់ស្លាប់ និងអ្នកផ្សេងទៀត ត្រូវបានជាប់គាំង បន្ទាប់ពីការសាងសង់អគាររោងចក្រថាមពលមួយកន្លែង បានដួលរលំនៅខេត្ត Jiangxi ភាគខាងកើតប្រទេសចិន។
គ្រោះថ្នាក់នេះ បានកើតឡើងនៅប្រហែលម៉ោង ៧ ព្រឹក ក្នុងទីក្រុង Fengcheng ហើយខណៈនេះ ក្រុមជួយសង្គ្រោះ គឺស្ថិតនៅកន្លែងកើតហេតុ កំពុងធ្វើការជួយសង្គ្រោះជនរងគ្រោះ។
ចំនួនអ្នកស្លាប់ គឺទំនងជាអាចនឹងមានកើនឡើង ដោយសារនៅមានមនុស្សមួយចំនួន ត្រូវបានជាប់គាំងនៅក្នុងអគារសាងសង់រោងចក្រនោះ ។ មកទល់ពេលនេះ កម្មកររងរបួស ៥នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ៕
មតិយោបល់