ករណីរថយន្តបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៤៨…

កោះកុង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិ៤៨ នៅចន្លោះគីឡូម៉ែត្រ ១២៨-១២៩ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង រថយន្តកុបម៉ូតូបណ្តាលអោយមនុស្សម្នាក់ស្លាប់ប្រុស​ នៅវេលាម៉ោង១០និង៤០នាទី នាថ្ងៃទី១៣ខែតុលា ឆ្នាំ២០២៣។ – រថយន្តបង្កម៉ាក់ LEXUS ពាក់ស្លាក់លេខ ភ្នំពេញ 2AV-6125 ទិសដៅភ្នំពេញ ទៅទីរួមខេត្តកោះកុង…

ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់ នៅស្រុកព្រៃនប់…

ព្រះសីហនុ:ប្រភពយោងតាមផេកមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់បានអោយដឹងថាវេលាម៉ោង២០:០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូ បុកប៉ះនឹង ក្នុងទិសដៅបញ្ច្រាសគ្នា លើដងផ្លូវចូលរោងចក្រ ម៊េន អ៊ូ ជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ: ១៨៥-១៨៦ ស្ថិតក្នុងភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយកើតហេតុកម្លាំងល្បាតនៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានសហការជួយសង្គ្រោះជនរងគ្រោះដឹកលើរថយន្តសង្រ្គោះដឹកបញ្ជូនភ្លាមៗទៅមន្ទីពេទ្យ។…

សមត្ថកិច្ចកំពុងជួយសង្រ្គេាះអ្នកទេសចរណ៍ទៅបោះតង់លើជ្រោះឪមាល់ជាប់មិនអាចឆ្លងមកដោយសារជំនន់ទឹកភ្លៀង…

កំពត:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពតបានអោយដឹងថា ភារៈកិច្ចសំខាន់មួយទៀត គឺកងកំលាំងកំពុងជួយសង្គ្រោះអ្នកទេសចរណ៏ដែលបានទៅបោះតង់នៅលើជ្រោះឱមាល់ហើយជាប់មិនអាចឆ្លងមកកន្លែងសុវត្ថិភាពបានដោយសារជំនន់ទឹកភ្លៀងកាលពីយប់មិញ 29.07.23 កំលាំងយើងខ្ញុំកំពុងសង្គ្រោះ ។ រូបភាពនិងផ្តល់ជូនតាមក្រោយ ។

អាសូរណាស់!ករណីក្មេងស្រី២នាក់បាននាំគ្នាចុះទឹកទន្លេរាវខ្ចៅបណ្តាលអោយលង់ស្លាប់…

ស្ទឹងត្រែង:ថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣វេលាម៉ោង១៣និង១៧មានករណីក្មេងស្រី២នាក់លង់ទឹកទន្លេបណ្តាលអោយស្លាប់នៅចំនុចកែងកកភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ១.សពឈ្មោះ សុត ផានេតភេទស្រី អាយុ១២ឆ្នាំ ២.សពឈ្មោះ សុត ផានឿនភេទស្រីអាយុ៦ឆ្នាំ សពទាំង២នាក់បានមកតាមឪពុកម្តាយដាំដំឡូងអោយលោក មា មិត្តនៅចំការភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់។ -ឪពុកសពឈ្មោះ ឃុត អឿន អាយុ៤២ឆ្នាំ -ម្តាយសព…

អាសូរណាស់!ករណីក្មេងស្រីសិស្សសាលា២នាក់នាំគ្នាទៅរាវលៀសបណ្តាលអោយលង់ទឹកស្លាប់…

ភ្នំពេញ:នៅវេលាម៉ោង១៣:១០នាទីថ្ងៃទី២៦.០៤.២០២៣ មានករណីលង់ទឹកកើតឡើង០១លើក ស្លាប់មនុស្ស០២នាក់ស្ថិតនៅចំណុចប្រឡាយទឹកភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។សពក្មេងរងគ្រោះទី១ឈ្មោះ ដា វណ្ណា ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។សពជនរងគ្រោះទី២ឈ្មោះ អឿន ស្រីឡាន ភេទស្រី អាយុ១៤ឆ្នាំ…

អាសូរណាស់!ករណីក្មេងសិស្សសាលាអង្គរការនាំគ្នាចុះមុជទឹកស្រះបណ្តាលអោយលង់ស្លាប់១នាក់ នៅតាកែវ…

តាកែវ:ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១២ថ្ងៃត្រង់ វិទ្យាល័យអង្គរការ ភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីក្មេងលង់ទឹកចំនួនពីរនាក់ ១ឈ្មោះ ជួន វណ្ណៈ ភេទ ប្រុស អាយុ ៨ឆ្នាំ ជាសិស្សថ្នាក់ទី២ រៀននៅសាលាបឋមសិក្សាអង្គរការ…

Update៖ ផ្ទះប្រជាពលរដ្ឋលក់គ្រឿងសង្ហារឹម ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងចំនួន០៣ខ្នង

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យ បានកើតឡើងនៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលក់គ្រឿងសង្ហារឹម តាមបណ្តោយផ្លូវព្រះសុធារស កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន…

ករណីរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់រងរបួស

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០ និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត ISUZU DMAX បុករថយន្ត HYUNDAI ពីក្រោយ ក្នុងដំណើរស្របទិសគ្នាពីលិចទៅកើត បណ្តាលឲ្យរបួសស្រាល២នាក់ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ…

ករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ឆាបឆេះផ្ទះពលរដ្ឋចំនួន ២គ្រួសារ នៅស្រុកបរិបូរណ៌

កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១០ និង២៩នាទី មានករណីអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​បងប្អូនប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែល​ស្ថិត​នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​ ។ មន្រ្តីនគរបាលស្រុកបរិបូរណ៌ បានឱ្យដឹងថា៖ ករណី​គ្រោះអគ្គិភ័យខាងលើនេះ​ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី​បង្កជាអណ្តាតភ្លើងឆាបឆេះឡើង​តែ​ម្ដង ​។ ផ្ទះដែលរងការឆាបឆេះខាងលើនេះ​ជា​ផ្ទះរបស់៖…

របួសធ្ងន់ម្នាក់បន្ទាប់ពីជិះម៉ូតូ បុកកន្ទុយសណ្តោងរថយន្តកុងតាន័រ ដែលចតទុកចិញ្ចើមផ្លូវ

ភ្នំពេញ: កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កងសង្គ្រោះបន្ទាន់៧១១ បានចេញជួយសង្គ្រោះករណី ស្ត្រីម្នាក់ជិះម៉ូតូបុកកន្ទុយសណ្តោងរថយន្តកុងតាន័រ ដែលចតទុកលើចិញ្ចើមផ្លូវ ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ គិន ឃុនសារី រងរបួសផ្នែកក្បាល ។ អ្នករបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១…