ភ្នំពេញ: យោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចេញផ្សាយថា នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញយើង រួមមានមន្ទីររៀបចំដែនដី អាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យសំណង់របស់ក្រុមហ៊ុន ណាហ្គា វើលដ៏។
ជាលទ្ធផល ក្រុមហ៊ុនត្រូវធ្វើការកែសម្រួលនូវចំណុចមួយចំនួនទៀត ដែលមិនទាន់ត្រឹមត្រូវ។
គួររំឭកថា សំណង់របស់ក្រុមហ៊ុនណាហ្គាវើល (Naga World) ដែលគេស្គាល់ថា ជាទីតាំងបនល្បែងដ៏ធំនៅកម្ពុជា និងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ ដែលបានលយចេញមកលើផ្លូវសាធារណៈ បណ្តាលឲ្យមានការកកស្ទះចរាចរជារៀងរាល់ថ្ងៃ។
សម្ដេចនាយករដ្ឋមន្រ្តី ក៍ធ្លាប់បានព្រមានជាសាធារណៈ ឲ្យវាយសំណង់ខុសច្បាប់រំលោភលើផ្លូវសាធារណៈមួយនេះចោលដែល តែក្រុមហ៊ុនណាហ្គាវើល មិនសូវជាចាប់អារម្មណ៍ពីប្រសាសន៍របស់សម្ដេចតេជោ ទ្បើយ។
មតិយោបល់