ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៨និង០០នាទីថ្ងៃ២០ ខែមករា ឆ្នាំ២០២០ មានករណីបុរសម្នាក់ ត្រូវម៉ាស៊ីនបញ្ជាទុយោដែកបាញ់ ស៊ីម៉ងធ្លាក់ចំ បណ្ដាលឲ្យស្លាប់ នៅចំណុចការដ្ឋានសំណង់ផ្សារភូពុយ ស្ថិតក្នុងភូមិពោធិ៍តាកួយ សង្កាត់លលកស ក្រុង/ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ឡេង ភារុណ ភេទប្រុស អាយុ ៣២ឆ្នាំ មុនរបរកម្មករសំណង់ មានទីលំនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុង/ខេត្តពោធិ៍សាត់
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែអកុសលដោយសា្ថនភាពធ្ងន់ខ្លាំង ក៏បានដាច់ខ្យល់ស្លាប់ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់