ព័ត៌មានជាតិ

ចុះល្បាតបង្ក្រាបបានម៉ូតូ១គ្រឿងដឹងសត្វពង្រូ០១ក្បាល ទម្ងន់៤គីឡូក្រាម

ពោធិ៍សាត់: កម្លាំងផ្នែករដ្ឋបាលព្រៃឈើក្រវាញ សហការជាមួយកម្លាំងអភិរក្សតំបន់ជួរភ្នំក្រវាញភាគកណ្តាល(ស៊ីអាយ) បានចុះល្បាត បង្ក្រាបបាន ម៉ូតូ០១គ្រឿង និងសត្វពង្រូរស់ ០១ក្បាលស្មើ ទម្ងន់៤គីឡូក្រាម នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។

ករណីនេះដែរ ជនល្មើសបានរត់គេចខ្លូនបាត់ស្រមោល ដោយបន្សល់ទុកតែម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ និងសត្វពង្រូរស់ ០១ក្បាលស្មើ ទម្ងន់៤គីឡូក្រាម ដោយខុសនិងច្បាប់របស់រដ្ឋបាលព្រៃឈើ ស្ថិតនៅចំណុចភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ។

បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការស៊ីអាយរវៀង និងកំពុងរៀបចំសំណុំរឿង ចាត់ការទៅតាមនីតិវិធីនៃច្បាប់ស្តី៕

photo_2016-05-03_15-58-03

photo_2016-05-03_15-58-02

មតិយោបល់