ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បង្ក្រាបឈ្មួញរត់ពន្ធសត្វព្រៃ សង្គ្រោះសំពោជក្រអូបបាន៥ក្បាល

ព្រះសីហនុៈ កម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយអង្គការការពារសត្វព្រៃ (វ៉ាល់ឡាយអិន) បានបង្ក្រាបឈ្មួញជួញដូរសត្វព្រៃ ដោយសង្គ្រោះបានសត្វសំពោជក្រអូប៥ក្បាល កាលពីវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចមុខផ្សារវាលរេញ លើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កម្លាំងចម្រុះដឹកនាំដោយ លោក ហាក់ សារុំ ប្រធានក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័ត សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការការពារសត្វព្រៃ (វ៉ាល់ឡាយអិន) បើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរសត្វព្រៃ ដោយដកហូតបានម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ (អ្នកបើកបរគេចខ្លួនបាត់ស្រមោល) ហើយសង្គ្រោះសត្វសំពោជក្រអូបនៅរស់ចំនួន៥ក្បាល។

បច្ចុប្បន្នសត្វសំពោជទាំង៥ក្បាលខាងលើ ដែលសមត្ថកិច្ចសង្គ្រោះ ត្រូវបានយកទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ៕

photo_2016-05-04_13-26-01 photo_2016-05-04_13-26-00 photo_2016-05-04_13-26-00 (2) photo_2016-05-04_13-25-59

មតិយោបល់