ព័ត៌មានជាតិ

រថយន្តធំតូច ៣គ្រឿង បុកគ្នា បណ្ដាលឲ្យមនុស្ស ៥នាក់ រងរបួសធ្ងន់ស្រាល នៅស្រុកកំពង់សីលា

ព្រះសីហនុ: កាលពីវេលាម៉ោង ២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ១១៥-១១៦ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

១/រថយន្តម៉ាក FREIGHTLINEA កុងទីន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-0194 អ្នកបើកបរ ឈ្មោះ លាង ផល្លី ភេទប្រុស អាយុ ៣០ឆ្នាំ (រងរបួសស្រាល) មានទីលំនៅស្ថិតក្នុងភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
២/រថយន្តម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1307 អ្នកបើកបរ ឈ្មោះ កង ង៉ែត ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅស្ថិតភូមិគីរីវន្ត ឃុំត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៣/រថយន្តម៉ាក HUMER ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-0015 អ្នកបើកបរ ឈ្មោះ ថាំង គួហួយ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ចិន (រងរបួសធ្ងន់)។ មានអ្នករួមដំណើរជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណ ភេទស្រីម្នាក់ប្រុសម្នាក់ (រងរបួសធ្ងន់)។

ក្រោយពីកើតហេតុជនរងគ្រោះចំនួន ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល ចំពោះវត្ថុតាង សមត្ថកិច្ចវាស់វែងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់