ព័ត៌មានជាតិ

គ្រួសារក្រីក្រពិការជើងទាំងពីរ ស្នាក់នៅក្នុងសាលារៀន ទទួលអំណោយពីអាវុធហត្ថ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ : លោក គង់ ម៉ៅ អាយុ៤៦ឆ្នាំ ពិការជាង១០ឆ្នាំ មានប្រពន្ធឈ្មោះ សៀង ចេក អាយុ ៦៩ឆ្នាំ រស់នៅក្នុងបរិវេណ សាសាបឋមសិក្សាចម្ការតាដោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៦នេះ បានទទួលអំណោយ ឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ ពី អង្គភាពអាវុធហត្ថខេត្ត។

លោក វង្ស ធី មេញ្ជាការស្ដីទីនិងលោកវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការង បានឲ្យpost news ដឹងថា ដោយយោងតាម ការណែនាំពី សំណាក់លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទើបក្រៅពី ការងារស្នូល អាវុធហត្ថ ត្រូវចុះជួយរាល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋ តាមភូមិ-ឃុំ-ស្រុក ដែលកំពុងដង្ហោយហៅ រកការជួយឧបត្ថម្ភ។

ជាក់ស្តែងអង្គភាពអាវុធហត្ថក៏បាននាំយកអំណោយទៅជូនផងដែរដល់លោក គង់ ម៉ៅ អតីតជាអ្នកទទួលជួលចាក់មេក្រូ តាមភូមិ ដែលធ្លាក់ខ្លួនពិការជើងទាំងពីរជាង១០ឆ្នាំដោយសារឆក់ខ្សែភ្លើងហើយបច្ចុប្បន្នសុំស្នាក់អាស្រ័យក្នុងសាលារៀនហើយប្រពន្ធជាអ្នកបោសសំអាត។

លោក វង្ស ធី មេញ្ជាការស្ដីទីនិងលោក ស ប៊ុនសឿង មេបញ្ជាការង បានលើកឡើងទៀតថាអំណោយមានជូចជា អង្ក៥០គីឡូ ទឹកសុទ្ធ៥យួរ ទឹកត្រី២យួរនិងទឹកស៊ីអ៊ីវ២យួរ ខ្លាញ់២លីត្រ ស្ករស១គីឡូ ប៊ីចេង២កញ្ចប់ អំបិល២គីឡូ សារុង១ ក្រមា១ ម៉ី១កេស និងថវិកា៤០០០០០រៀលនេះគឺជាអំណោយបន្តិចបន្តួចប៉ុណ្ណោះតែអាចជួយសំរួលដល់ជីវភាពរស់នៅរបស់គ្រួសារលោក គង់ ម៉ៅបានមួយរយ:ពេលខ្លីផងដែរ។

ក្នុងនោះលោក វង្ស ធី មេបញ្ជាការស្តីទីក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់សូមជួយឧបត្ថម្ភដល់គ្រួសារនេះផង៕

PM_04_05_16_Help (1) PM_04_05_16_Help (2) PM_04_05_16_Help (3) PM_04_05_16_Help (4) PM_04_05_16_Help (5) PM_04_05_16_Help (6)

មតិយោបល់