ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពួកសកម្មប្រយុទ្ធចំនួន ៥៥ នាក់ ត្រូវបានសម្លាប់នៅប្រទេសស៊ីរី

តួកគីៈ មន្ត្រីយោងធា បាននិយាយថា សមាជិករដ្ឋអ៊ីស្លាម (IS) ចំនួន ៥៥ នាក់ ត្រូវបានសម្លាប់ ដោយកងទ័ពតួកគី នៅភាគខាងជើងខេត្ត Aleppo ក្នុងប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦។

នៅក្នុងប្រតិបត្ដិការ ដាច់ដោយឡែកមួយ ជាមួយកងកម្លាំងចម្រុះ កាលពីថ្ងៃសៅរ៍ កងម្លាំងប្រដាប់អាវុធតួកគី បានបំផ្លាញរថយន្តចំនួន ៣ និងគ្រាប់រ៉ុក្កែតដំទ្បើងហើយចំនួន ៣ ព្រមទាំងបានសម្លាប់ សមាជិកពួកសកម្មប្រយុទ្ធចំនួន ៥៥ នាក់ នៅភាគខាងជើងប្រទេសស៊ីរី នេះបើតាមការឲ្យដឹង ក្នុងសេចក្តីថ្លែងការណ៍ របស់កងទ័ពតួកគី នៅថ្ងៃអាទិត្យនេះ។

គួរបញ្ជាក់ផងដែរ រហូតមកទល់ពេលនេះ យោធាតួកគី បានបំផ្លាញតំបន់ (IS) សរុបចំនួន ២.១៤៤ កន្លែង នៅភាគខាងជើងប្រទេសស៊ីរី និងបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ៨០៧ នាក់ហើយ នេះបើតាមការឲ្យដឹងពីកងទ័ពតួកគីមុននេះបន្តិច៕

482258-isis

មតិយោបល់