វៀតណាមៈ ប្រធានគណៈកម្មាធិការពលរដ្ឋ លោក Do Van Duy បាននិយាយថា យ៉ាងហោចណាស់ កម្មកររ៉ែ ៧នាក់ ត្រូវបានស្លាប់នៅភាគខាងជើងខេត្ត Lao Cai ប្រទេសវៀតណាម ដោយសារទឹកជំនន់ ដែលបង្កឡើងដោយព្យុះទីហ្វុង ឈ្មោះDianmu។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦។
លោក Duy បាននិយាយថា ជនរងគ្រោះទាំងនោះ ជាបុគ្គលិកក្រុមហ៊ុនរុករករ៉ែមាសមួយ ក្នុងតំបន់ ដែលពីរនាក់ បានស្លាប់កាលពីព្រឹកថ្ងៃចន្ទ ខណៈដែលប្រាំនាក់ទៀត ត្រូវបានគេអះអាងថា ស្លាប់នៅថ្ងៃពុធនេះ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់វៀតណាម VNA ។
គួរបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ មនុស្សសរុប ១៦ នាក់ ត្រូវបានគេបញ្ជាក់ថាស្លាប់ នៅក្នុងប្រទេសវៀតណាម ដោយសារតែការព្យុះទីហ្វុង ឈ្នោះ Dianmu ។
ក្នុងនោះដែរ មនុស្សពីរបានបាត់ខ្លួន ខណៈដែលមនុស្ស ១៥នាក់ទៀត បានរងរបួស៕
មតិយោបល់