ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកស្លាបកើនដល់ ៣៧នាក់ ខណៈដែល ១៥០ នាក់ទៀត កំពុងបាត់ខ្លួន ដោយសារគ្រោះរញ្ជួយដីនៅអ៊ីតាលី

អ៊ីតាលី: របាយការណ៍ភ្នាក់ងារ APP បានឲ្យដឹងថា មនុស្សស្លាប់កើនទ្បើងដល់ ៣៧ នាក់ និងជាច្រើននាក់ទៀតទទួលរងរបួស ព្រមទាំងបាត់ខ្លួន ១៥០នាក់ ដោយសារគ្រោះរញ្ជួយដី វាយប្រហារនៅភាគកណ្តាល ប្រទេសអ៊ីតាលី ចម្ងាយ ៧៦ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Perugia ។ នេះបើយោងតាមរយ: សារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។

ករណីគ្រោះរញ្ជួយដីកម្រិត ៦,២ វ៉ិចទ័រនេះ បានកើតទ្បើងនៅវេលាម៉ោង ១ និង៣៦នាទីទៀបភ្លឺ បានបង្កឲ្យមានការរំញ័រជាខ្លាំងដល់ រដ្ឋធានីរ៉ូមក្នុងប្រទេសនេះ ក្នុងនោះដែរ ក៏មានតំបន់ជាច្រើនផ្សេងទៀត រងផលប៉ះពាល់ដោយសារហេតុការណ៍នេះ៕

អ៊ីតាលី២

មតិយោបល់