ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព័ត៌មានចុងក្រោយ: ក្រោយស្លាប់មនុស្ស ៧នាក់ ក្នុងពេលតែមួយ នៅស្រុកស្អាង អ្នកបើករថយន្ត ត្រូវសមត្ថកិច្ចចាប់ខ្លួន

(កណ្តាល): បើតាមរបាយការណ៍របស់នគរបាលខេត្តកណ្តាលបានបង្ហាញថា ក្រោយពីមនុស្ស៧នាក់បានស្លាប់ក្នុងពេលតែមួយ កាលពីមោ៉ងជាង៧យប់ នៅក្នុងរថយន្ត១គ្រឿង អ្នកបើកបររថយន្តដែលគេអះអាងថា ជាបង្ករហេតុ ពេលនេះត្រូវនគរបាលចាប់ខ្លួន ។
មនុស្ស៧នាក់ត្រូវនគរបាលអះអាងជាផ្លូវការថា បានស្លាប់ ជា បន្តរ បន្ទាប់ ក្នុងនោះមានប្រុស៥នាក់ ស្រី២នាក់ ហើយ៥នាក់ក្នុុងចំណោមអ្នកស្លាប់ទាំង៧នាក់ សុទ្ធសឹងជាក្មេង ។

បើតាមរបាយការណ៏នគរបាលបានបង្ហាញទៀតថា ហេតុការណ៏នេះ បានកើតឡើង នៅថ្ងៃទី៣ខែមេសាឆ្នាំ២០១៦ វេលាម៉ោង៧:១៥នាទីយប់ នៅចំណុចកំពង់ចម្លងអុងប៉ាង ត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ 

 បើតាមសមត្ថកិច្ចបុរសម្នាក់ដែលគេអះអាងថា ជាដើមចមនៃរឿងនេះ ឈ្មោះ សាក់ សារ៉ាក់ អាយុ33ឆ្នាំ មុខរបរជាងឌីណាម៉ូ ម៉ូតូ មានទីលំនៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមុនពេលកើតហេតុ គាត់បានបើកបររថយន្តលុចសុីស RX300 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2F-9169 ធ្វើដំណើរពីសង្កត់ថ្នូរ នៅផ្សារព្រែកតាជន ភូមិខ្ពបលើ ឃុំខ្ពប ត្រឡប់ទៅផ្ទះវិញ លុះមកដល់ឆ្លងដរព្រែកអុងប៉ាង ត្រើយខាងកើតទន្លេបាសាក់ទៅត្រើយខាងលិចដោយនៅក្នុងរថយន្តនោះមានគ្នា11នាក់ ក្មេង06នាក់ ស្រាប់តែរថយន្តបានធ្លាក់ទឹក ខណ:អ្នកបើកបរស្រវឹងស្រា បើកលឿនជាន់ហ្គែរ ស្មានតែហ្រ្វាំង ទើបបណ្តាលឳ្យ ធ្លាក់ពីលើស្ពានឆ្លងទូកដរ ។

សមត្ថកិច្ចបញ្ជាក់ថា មនុស្ស១១នាក់ ស្លាប់៧នាក់ ក្នុងនោះមាន 1-ឈ្មោះវឿង ភេទប្រុស អាយុ35 ឆ្នាំស្លាប់ ។ 2-ឈ្មោះសឿន សុវណ្ណារីទ្ធ ភេទប្រុស អាយុ7ឆ្នាំ ស្លាប់។ 3-ឈ្មោះគឿន សុវណ្ណារាជ ភេទប្រុស អាយុ4ឆ្នាំ ស្លាប់។  4-ឈ្មោះរ៉ាក់ ឆៃណារ៉ា ភេទប្រុស អាយុ12ឆ្នាំ ស្លាប់។ 5-ឈ្មោះវឿន គីមឡាង ភេទស្រី អាយុ13ឆ្នាំ ស្លាប់។ 6-ឈ្មោះចាន់ថន រចនា ភទស្រី អាយុ8ឆ្នាំ ស្លាប់។ 7-ឈ្មោះខន ឡេន ភេទស្រី អាយុ35ឆ្នាំ ស្លាប់។ 8-ឈ្មោះផ្លុំ ចាន់ថន ភេទប្រុស អាយុ36ឆ្នាំ នៅរស់។ 9-ឈ្មោះខន ប្រាំង ភេទស្រី អាយុ28ឆ្នាំ នៅរស់។ 10-ឈ្មោះវឿន គីមហុង ភេទស្រី អាយុ3ឆ្នាំនៅរស់។ អ្នកទាំង10នាក់ រស់នៅភូមិលេខ1 ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ជាមួយគ្នា។ ចំណែកអ្នកដែលរស់ទាំង៣នាក់នោះ គឺពួកគេចុះពីលើរថយន្តមុនពេលបើកឡើងទូកដរ។

   
    
    
    
    
    
    
    
    
 

មតិយោបល់